កាលពីសប្តាហ៍មុន អ្នកវិភាគមួយចំនួនបានធ្វើការកំនត់ថា Samsung កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។​ ហេតុផលគឺមិនមានអ្វីក្រៅពី ក្រុមហ៊ុនកំពុងតែសម្លឹងមើលឃើញថា ការរចនាម៉ូតសំបកធ្វើពីជ័រកាន់តែច្រើន កាន់តែធ្វើឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាធុញទ្រាន់ បើទោះជាSamsung ពិតជាជឿជាក់យ៉ាងខ្លាំងទៅលើ Software របស់ខ្លួន ដែលអាចយកឈ្នះគូប្រជែងបានក៏ដោយ។

ព្រោះដូច្នេះ បណ្តាព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ ចាប់ផ្តើមផ្តោតទៅលើ Samsung Galaxy Note III ជាមួយលទ្ធភាពក្រុមហ៊ុនកូរ៉េខាងត្បូង នឹងប្រើប្រាស់ការរចនាម៉ូតសំបកស្រោបតួម៉ាស៊ីនទាំងអស់មិនអាចដោះបាន ធ្វើពីលោហធាតុ។ ក្នុងពេលថ្មីៗនេះបំផុត តាមប្រភពពីអ្នកជំនាញបង្ហាញបណ្តារូបភាពចចាមអារាម @evleaks បានបន្តបង្ហាញពីរូបភាពមួយ ដែលបានសរសេរសំគាល់ថាជា Samsung GALAXY Note III?

ក្នុងនោះ Note III មានការរចនាម៉ូតថ្មីស្រឡាង។ បើតាមរូបភាព វាមានការរចនាម៉ូតតាម Style របស់ស៊េរី Nokia Lumia ប៉ុន្តែមានប៊ូតុង Home លេចធ្លោមួយ។ ក្រៅពីនេះ វាមានរន្ធសំរាប់ដាក់ប៊ិចS Pen នៅផ្ទៃខាងក្រោយ។ តាមរូបនេះផងដែរ យើងឃើញថា Note III នឹងជាស្មាតហ្វូនដែលដកខ្លួនចេញពីការរចនាម៉ូត រាងមូលៗនៅតាមគែមៗ ជាប្រពៃណីរបស់ស៊េរី Galaxy។

/

ជាក់ស្តែង នេះគ្រាន់តែជារូបភាពចចាមអារាមមួយ។ ដូច្នេះត្រូវរង់ចាំដល់ពេល Samsung បង្ហាញនូវព័ត៌មានជាផ្លូវការ ទើបអាចកំនត់បានថាវាជា Galaxy Note III មែន រឺមិនមែន។ ប៉ុន្តែយើងសង្ឃឹមថាវាជារូបភាព Note III ពិតមែនទៅចុះ ព្រោះការរចនាម៉ូតមានលក្ខខណ្ឌ ស្អាតប្លែកភ្នែក ខុសពីស៊េរី Galaxy មុនៗ ។

តើប្រិយមិត្តទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ បើសិនជា Samsung ផ្លាស់ប្តូរការរចនាម៉ូត ទាំងសំបក ក៏ដូចជារូបរាងខាងក្រៅនោះ?

ដោយ៖ សិលាប្រភព៖ VReview