ប្រហែលជាម៉ោង 6h ល្ងាចថ្ងៃទី 30 ខែមីនា កន្លងទៅនេះ មនុស្សម្នាដែលបានដើរឆ្លងកាត់តំបន់លក់ដូរ ទិញទំនិញមួយ នៅផ្លូវ Hi Xuan ទីក្រុង Chengdu ប្រទេសចិន សុទ្ធតែមានការចាប់អា-រម្មណ៍ ទៅលើបុរសម្នាក់ ដែលមានអាយុប្រហែល 30 ឆ្នាំ ជាមួយសកម្មភាពដ៏ចម្លែករបស់គាត់។
មិនខ្ចីចាប់អារម្មណ៍ចំពោះការថតរូប ពីសំណាក់មនុស្សជាច្រើននាក់នៅក្បែរនោះ បុរសម្នាក់នេះបានថើបបឺតមាត់រូបចម្លាក់ស្រីម្នាក់ ដោយដៃម្ខាងអោប ក របស់នាង ឯដៃម្ខាងទៀតនោះ បានធ្វើការស្ទាបច្របាច់ រូបចម្លាក់ស្រីមួយទៀតនៅក្បែរគ្នានោះ។ សកម្មភាពបុរសម្នាក់នេះ ដែលមើលទៅហាក់ដូចជាគាត់កំពុងតែជក់ចិត្តយ៉ាងខ្លាំង ដូចកំពុងសុបិនទាំងកណ្តាលថ្ងៃត្រង់នេះ បានអូសបន្លាយពេលដល់ទៅ 10 នាទី ក្រោមក្រសែភ្នែកតាមដាន ពីសំណាក់អ្នកដំណើររាប់សិបនាក់។

មនុស្សជាច្រើនបានឲ្យដឹងថា បុរសម្នាក់នេះបានផឹកស្រាស្រវឹង ដល់កំរិតមិនអាចឃុំគ្រងសកម្មភាពខ្លួនឯងបាន។ ក្រោយពីបណ្តារូបភាពទាំងនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមប្រទេសចិនមកមានការបញ្ចេញមតិជាច្រើនលើរូបភាពនេះ ដូចជា បុរសម្នាក់នេះ ប្រាកដជាមានបញ្ហាខាងខួរក្បាលហើយ រឺក៏ ពិតជាហួសចិត្ត គ្មានអ្វីនិយាយអ្វី សំរាប់សកម្មភាពឆ្កួតប្លែកៗនេះ ...ជាដើម។

សកម្មភាពចម្លែកដូចខាងលើនេះ មិនមែនទើបតែកើតមានឡើយ។ អ្នកដែលបានអានអត្ថបទនេះ បានចែករំលែករូបភាពមួយផ្សេងទៀត ដែលស្រដៀងគ្នានេះដែរ។ ក្នុងរូបភាពនោះ បុរសម្នាក់ផ្សេងទៀតបាន ថើបមាត់ រូបចម្លាក់ស្រីស្អាតមួយ យ៉ាងជក់ចិត្ត ដែលគេដាក់តាំងនៅតាមដងផ្លូវ៕

ដោយ៖ សិលាប្រភព៖ K14