ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ដែលត្រូវបានគេរកអោយឃើញថា កប់ទាំងរស់នៅឯឈាបនដ្ឋាន ប្រទេសប្រេស៊ីលនោះ ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើកិច្ចអន្តរាគមន៍ ជួយសង្គ្រោះចេញពីក្នុងផ្នូរក្រោមដី ក្រោយពីស្រ្តីម្នាក់ ទូរស័ព្ទប្តឹងប៉ូលីស អោយមកជួយសង្គ្រោះ បន្ទាប់ពីបានលឺសូរសម្លេង គាត់ព្យាយាមរើបម្រើសចេញពីក្រោមដីនោះមក។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯឈាបនដ្ឋានមួយកន្លែងស្ថិតនៅក្នុងតំបន់ Ferraz de Vasconcelos ក្រុង  Sao Paulo ប្រទេសប្រេស៊ីល ពោលគឺ មិនកិច្ចអន្តរាគមន៍ ក្រោយមានការប្តឹងប៉ូលីស បន្ទាប់ពីស្រ្តីជាសាក្សីម្នាក់ បានលាន់ឭសម្លេងមនុស្សនៅក្រោមដី ព្យាយាមងើបចេញមកក្រៅ ខណៈគាត់ទៅអុជធូបនៅឯផ្នូរបងប្អូនរបស់គាត់។

width=447

ដោយឡែក បើតាមប្រភពសារព័ត៌មានក្នុងស្រុកអះអាងអោយដឹងថា បុរសខាងលើនេះ ត្រូវបានរកអោយឃើញថា គាត់មានបញ្ហាខាងសតិ នេះបើយោងតាមក្មួយប្រុសរបស់គាត់ផ្ទាល់តែម្តង។ យ៉ាងណាមិញ បើនិយាយពីមូលហេតុដែលនាំអោយឈានទៅដល់ករណីកាយកប់គាត់ទាំងរស់យ៉ាងដូច្នេះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ​  តែបើតាមការអះអាងជាជំហានដំបូងអោយដឹងថា ទំនងជាមានការវាយប្រហារធ្វើបាបគាត់  រួចក៏យកមកកប់ទាំងរស់នៅទីនេះតែម្តង។

បន្ថែមពីលើនេះ ក្រោយពីចេញយុទ្ធនាការចុះជួយសង្គ្រោះហើយនោះ បុរសសតិមិនសូវល្អខាងលើ   ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យវិកលចរិក   តែមិនដល់រយៈពេលមួយថ្ងៃផងគាត់ត្រូវបានគេបញ្ជូនអោយត្រលប់ទៅផ្ទះរបស់គាត់វិញ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ