នៅក្នុងបេះដូងរបស់យើងគឺតែងតែមានមនុស្សសំខាន់ម្នាក់ដែលយើងរង់ចាំ ហើយនឹងជឿជាក់ជានិច្ចទៅលើស្នេហាដែលរស់នៅឆ្ងាយពីគ្នានេះ។បណ្តាររូបភាពនៃសេចក្តីស្នេហាដែលរស់នៅឆ្ងាយពីគ្នារបស់គូរស្នេហ៏វ័យក្មេងមួយគូរនៅប្រទេសចិនដែលបានបង្ហោះលើInternetកាលពីពេលថ្មីៗនេះ ត្រូវបានចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសអ្នកដែលកំពុងមានស្នេហារស់នៅឆ្ងាយពីគ្នា។នៅក្នុងរូបភាពទាំងនេះវាមិនមានអ្វីពិសេសទេ តែព្រោះការស្និទ្ធស្នាលនិងការយកចិត្តទុកដាក់លើគ្នារបស់ពួកគេ បានធ្វើអោយអ្នកអានជាច្រើនបានឃើញហើយរំជួលចិត្តយ៉ាងខ្លាំង។នៅក្នុងរូបភាពនេះបង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់សិស្ស និស្សិត បើទោះជាពួកគេកំពុងរៀន ស្តាប់ចំរៀង ដើរលេង រឺលេងកីឡា ក៏ពួកគេមានអារម្មណ៏ថានៅក្បែរគ្នាជានិច្ច ទោះកំពុងរស់នៅឆ្ងាយគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ៕

//មិនមែនគ្រប់វិនាទីណាក៏ពួកយើងអាចនៅក្បែរគ្នាដូច្នេះដែរ

/

/

/

/

/

/

/

/

/

/

/

គ្រាន់តែបេះដូងយើងគិតរលឹកដល់គ្នា,​ នោះពួកយើងនឹងនៅក្បែរគ្នាជារៀងរហូត

ដោយ៖​ និស្ស័យប្រភព៖ k14