ម៉ាឡេស៊ី ៖  ស្រ្តីវ័យ 27 ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត  ដោយសារតែជម្ងឺផ្តាសាយបក្សី (H1N1)​ បន្ទាប់ពីមន្ទីរពេទ្យនៃប្រទេសនេះ (Tuanku Ja'afar Hospital)​ បានរកឃើញវីរុសនេះនៅក្នុងខ្លួនរបស់នាង។

គួរបញ្ជាក់ផងដែរថា   បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Dr Zailan Adnan បានអោយដឹងថា ពួកគាត់បានរកឃើញវីរុសនេះ  នៅក្នុងខ្លួនរបស់នាង  ខណៈពេលដែលនាងបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ តែអ្វីៗបានហួសពេលទៅហើយ ពោលគឺ នាងមកសំរាកនៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល តែអ្វីៗបានយឺតពេលទៅហើយ ស្របពេលដែល  ជម្ងឺនេះឈានដល់ដំណាក់កាលចុងក្រោយ ដែលមិនអាចសង្រ្គោះបាន។

width=497

លើសពីនេះទៅទៀត  គាត់បានបញ្ជាក់បន្ថែមផងដែរថា​  ៖  រោគសញ្ញាដែលអាចកើតមានជម្ងឺនេះ មានដូចជា គ្រុនក្តៅខ្លាំង ផ្តាសាយធំ  ក្អក ក្អួត ហៀរសំបោរ  ក៏ដូចជា រាគផងដែរ ដូច្នេះ បើលោកអ្នកមានអាករៈដូចដែលបានរៀបរាប់ខាងលើនេះ  នឹងមានមន្ទិលសង្ស័យថា នឹងអាចកើតមានជម្ងឺកាចសាហាវមួយនេះ សូមប្រញាប់ប្រញ៉ាល់ទៅកាន់មន្ទីរពេទ្យ  ឬ  មណ្ឌលសុខភាពដែលនៅជិតលោកអ្នកបំផុតដើម្បីពិគ្រោះ ក៏ដូចជាសំរាកព្យាបាល។

width=496

គួរបញ្ជាក់ផងដែរថា ឆ្លៀតនៅក្នុងឧកាសនេះ ក្រុមការងារ Camnews ក៏ចួលរួមចំណែក តាមរយៈការចែករំលែកសារទាក់ទិននឹងបញ្ហាមួយនេះ ពោលគឺ បញ្ហាសុខភាពតែម្តង លោកអ្នកគួរណាត្រូវប្រញាប់ប្រញ៉ាល់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បើសិនណា សង្ស័យថាអាចកើតមានជម្ងឺគ្រោះថ្នាក់ណាមួយ មិនត្រឹមតែប៉ុណ្ណោះត្រូវចងចាំនូវ ពាក្យស្លោកមួយដែលពោលថា ការការពារ ប្រសើរជាងព្យាបាល

ដោយ ៖ ពិសីប្រភព ៖ Yourhealth