បន្ទាប់ពីបែកគ្នា ជាមួយនិងគូដណ្ដឹងរួចមក Miley Cyrus នាងក៏ត្រូវបានគេតាមដាន និងដឹងថាកំពុងតែមានទំនាក់ទំនងជាមួយនិងគូស្នេហ៍ថ្មីដែរ ។ ហើយគូស្នេហ៍ថ្មី ដែលគេបានដឹងនោះគឺពិតជាគួរអោយភ្ញាក់ផ្អើល នឹងស្មានមិនដល់ ។
ថ្មីៗនេះរូបថតជាច្រើនសន្លឹករបស់ Miley Cyrus ជាមួយនិងបុរសម្នាក់ ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់ Miley Cyrus នោះត្រូវបាននាង បង្ហោះតាមអ៊ីនធើណេតដូចជា Twitter និងInstagram ជាច្រើន ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាផលិតករម្នាក់ដែលមានឈ្មោះថា Mike Will Made It ។ តាមពិតទៅ ព័ត៌មានដែលពួកគេទាំង ២ បានទាក់ទងគ្នា គឺត្រូវបានគេសង្ស័យ តាំងតែពីនាងមិនទាន់ បែកគ្នាជាមួយនិង Liam ម្ល៉េះ ។
ជាងនេះទៅទៀត នាងក៏បានផុសរូបជាមួយនិង Mike ជាច្រើនហើយរូបទាំងនោះ សុទ្ធតែជារូបភាព ស្និតស្នាលស្រើបស្រាល ។ យើងមិនទាន់ដឹងអំពីរឿងនេះពិត ឬក៏យ៉ាងណាទេ តែយើងនឹងរង់ចាំមើល ទាំងអស់គ្នា ៕

