ម៉ៃ មានសុខភាពមិនល្អទេ ។ គាត់មានអាការល្វើយអស់កម្លាំងគ្រប់ពេល ហើយបេះដូងរបស់គាត់ឧស្សាហ៏ ធ្វើទុក្ខឡើងជារឿយៗ ។ ប្រពន្ធគាត់តឿនគាត់ថាបងត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតហើយ។ ម៉ៃ មិនចូលចិត្តទៅជួបវេជ្ជបណ្ឌិតទេ ប៉ុន្តែនៅមួយសប្តាហ៏បន្ទាប់មកគាត់ក៏ទៅ ។ វេជ្ជបណ្ឌិតបានសួរគាត់ជាច្រើនសំនួរ និងសរសេរចំលើយរបស់ម៉ៃ ។ គាត់សួរទៅម៉ៃថាតើលោកពិសាអ្វីខ្លះនៅពេលព្រឹក ? ម៉ៃឆ្លើយថាស៊ុតនំបុ័ង ប័រ តំណាប់ និងកាហ្វេ។
វេជ្ជបណ្ឌិតសួរបន្តថាហើយនៅពេលអាហារថ្ងៃត្រង់លោកពិសារអ្វី? ម៉ៃៈសាច់ ឬត្រី និងនំបុ័ង។ វេជ្ជបណ្ឌិតសួរបន្ថែមទៀតថារួចចុះលោកពិសារអ្វីនៅពេលល្ងាច ? ម៉ៃៈស៊ុត និង នំបុ័ង។ បន្ទាប់មក វេជ្ជបណ្ឌិតនិយាយថាលោកត្រូវពិសារផ្លែឈើខ្លះអោយបានរាល់ថ្ងៃ និងពិសាទាំងសម្បកផ្លែឈើតែម្តង ។ សម្បកនេះមានគុណប្រយោជន៏ល្អណាស់ ។ តើលោកចូលចិត្តពិសារផ្លែឈើណាជាងគេ ? ម៉ៃ ឆ្លើយទាំងមិនសប្បាយចិត្តថាផ្លែដូង៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke