តាមប្រភពពីកាសែត Herald Sun, រឿងនេះបានកើតឡើងកាលពីសប្តាហ៍មុន នៅសណ្ឋាគារManor, ហើយនារីដែលមានរហស្សនាមថា “MaNdlo” ប្រកបរបររកស៊ីផ្លូវភេទ ត្រូវបានគេនិ-យាយថា សុខៗស្រាប់តែបាត់ស្មារតី ហើយស្លាប់ពេលកំពុងតែរួមភេទ ជាមួយភ្ញៀវ។
ពេលដែលសមត្ថកិច្ច យកសាកសពនាងចេញ ហើយដាក់ចូលក្នុងក្តារមឈូសធ្វើអំពីដែកថែបស្រាប់តែនារីម្នាក់នោះ ដឹងខ្លួនឡើងវិញ ក្នុងស្ថានភាពស្លន់ស្លោរ និងស្រែកដាក់សមត្ថកិច្ចថាពួកលោកទាំងអស់គ្នា ចង់សម្លាប់ខ្ញុំ?
មើលឃើញទិដ្ឋភាពមនុស្សម្នាក់ដែលចាត់ទុកថាបានស្លាប់ ហើយរស់ឡើងវិញដូច្នេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មនុស្សជាច្រើននាក់ក្នុងចំណោមនោះ បានមានការភ័យខ្លាច និងរត់ចែកជើងគ្នា។
មនុស្សម្នាក់បានឲ្យដឹងថា “រឿងនេះ ហាក់ដូចជានៅក្នុងខ្សែភាពយន្ត។ មនុស្សគ្រប់គ្នា សុទ្ធតែរត់ចែកជើងគ្នា។ រឿងនោះ ពិតជាគួរឲ្យខ្លាច ព្រោះពួកយើងទាំងអស់គ្នា សុទ្ធតែជឿថា នារីម្នាក់នោះបានស្លាប់ ព្រោះសាច់នាងឡើងត្រជាក់ស្រេបអស់ហើយ។ វាពិតជាមានអព្ភូតហេតុកើតឡើង”៕
ដោយ៖ សិលាប្រភព៖ K14