បន្ទាយមានជ័យ ៖ ក្រោយពីជំនន់ទឹកភ្លៀង និងជំនន់ហូរ ធ្លាក់ពីប្រទេសថៃយ៉ាងគំហុក បានធ្វើឲ្យស្រុក ក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ទទួលរងការលិចលង់ ស្ទើរគ្រប់ទីកន្លែង រួមទាំងពលរដ្ឋរស់នៅតាម មាត់អូរព្រំដែន កម្ពុជា-ថៃ និងលំនៅដ្ឋាន ពលរដ្ឋគ្រប់ស្រុករាប់ពាន់គ្រួសារ ត្រូវជន់លិច មួយចំនួន ត្រូវបាន ជម្លៀស សិស្សានុសិស្សជាច្រើន ត្រូវបានផ្អាកការសិក្សា សាលាជាច្រើនកន្លែង ត្រូវបិទទ្វារបណ្តោះអាសន្ន ។

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣នេះ លោក ហ៊ិន សុផល ប្រធានពន្ធធនាគារ ខេត្តបន្ទាយមានជ័យ បាន ឲ្យដឹងថា ពន្ធនាគារខេត្ត ត្រូវបានទឹកជន់លិចកាន់តែខ្លាំងហើយ ដែលការ ជន់លិចនេះ ត្រូវបានកើតឡើង តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំពី២០១៣ កន្លងទៅ មកដល់ថ្ងៃទី០៧ ខែតុលា នេះ ទឹកមានកម្ពស់ខ្ពស់ជាង មុនពីរដង។

លោកបានបន្តថា ពន្ធធនាគារ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានអ្នកទោសកំពុងជាប់ ឃុំឃាំងចំនួន ៨៤២ នាក់ ក្នុងនោះមានអ្នកទោសស្រីចំនួន ១២៤ នាក់ និងកុមារ៦នាក់ ផងដែរ ។

លោក ហ៊ិន សុផល បានបញ្ជាក់ថា មកដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងអ្នកទោសជាច្រើន បាននិង កំពុងច្រកដីដាក់ការ៉ុង រៀបឥដ្ឋ បិទទប់ទឹកជុំវិញពន្ធធនាគារ និងដាក់ម៉ាស៊ីនបូមទឹកចំនួន ៤គ្រឿង បូមទឹក ចេញហើយ ព្រោះទឹកនៅតែជ្រាបចូល ។ បើភ្លៀងនៅតែបន្តធ្លាក់ ទឹកជំនន់នឹងហូរចូលខ្លាំង អ្នកទោស អាចប្រឈមនឹងការលំបាកពេលស្នាក់នៅ ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល