ថ្មីៗនេះ បុរសម្នាក់បានអាក្រាតកាយយ៉ាងចម្លែក បានធ្វើឲ្យមនុស្សជាច្រើននៅទីក្រុងIndianapolis សហរដ្ឋអាមេរិច ភ្ញាក់ផ្អើល។ មូលហេតុដែលធ្វើឲ្យបុរសនេះ ធ្វើដូច្នេះអាចបណ្តាលមកពីឥទ្ធិពលការប្រើប្រាស់គ្រឿងញៀនហួសកំរិត។តាមមនុស្សជាច្រើនដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ពេលប៉ូលីសចូលទៅហាមឃាត់បុរសម្នាក់នោះ បានរើបម្រះរត់គេច និងវាយតបមកប៉ូលីសយ៉ាងខ្លាំងក្លាទៀតផង។​ ទន្ទឹមនឹងនោះពេលត្រូវបានចាប់ផ្តួលឲ្យដួល បុរសម្នាក់នោះបានព្យាយាមរើក្រោកឈរវិញ និងវាយតបដោយការទាត់ធាក់តាមបែបស្ទីល ninja ទៀតផង។

/

បុរសម្នាក់នេះ អាក្រាតកាយដើរតាមផ្លូវ

/

ក្រោយពេលត្រូវបានចាប់ផ្តួល បុរសម្នាក់នេះបានរើក្រោកឡើងដោយវាយតបលើប៉ូលីសយ៉ាងចាស់ដៃ

ទិដ្ឋភាពដែលកំប្លុកកំប្លែងនេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្ងើលយ៉ាងខ្លាំង។ ចុងបញ្ចប់ ដោយការជួយពីពលរដ្ឋម្នាក់នៅទីនោះ ប៉ូលីសក៏ចាប់ឃាត់ខ្លួនបុរសអាក្រាតកាយធ្វើឲ្យចលាចលតាមផ្លូវបានសំរេច៕

ដោយ៖ សិលាប្រភព៖ k14