ជាការពិតណាស់  វាគឺជាភាពងាយស្រួលមួយ  ប្រសិនណា ​ បើលោកអ្នកបានដឹងនូវ យុទ្ធសាស្រ្ត ក៏ដូចជាវិធីងាយៗមួយចំនួន ក្នុងការធ្វើអោយនារីៗ ចាប់អារម្មណ៏ ឬលង់ស្រឡាញ់លោកអ្នក។ ដូច្នេះពេលនេះ ទំព័រ Camnews សូមបង្ហាញជូននូវយុទ្ធសាស្រ្តទាំងនោះជាបន្តបន្ទាប់ដូចតទៅ៖

width=473

ការយកចិត្តទុកដាក់​   នៅពេលដែលនារីមានបញ្ហាអ្វីមួយ  លោកអ្នកត្រូវធានាអោយបាន    ថាត្រូវផ្តល់ការលួងលោមនាង   និង  សួររកហេតុផល   តែកុំព្យាយាមដឹងឬសគល់នៃបញ្ហា    របស់នារីពីព្រោះថា   នាងចង់បានអ្នកស្តាប់ហេតុផលនៅពេលមានបញ្ហា   ជាជាងការដោះ    ស្រាយ។

ត្រៀមខ្លួនរួចជាស្រេច  ជាការពិតណាស់លោកអ្នកត្រូវប្រាកដអោយបានថា   មានរូបថត    របស់នាងនៅក្នុងកាបូបរបស់លោកអ្នក ដូច្នេះនៅពេលដែលនាងបានដឹងឮរឿងនេះ  ច្បាស់    ណាស់ថានាងនិងគិតថា អ្នកតែងតែយកចិត្តទុកដាក់ចំពោះនាង។

ភាពស្អាត មែនហើយ ភាពស្អាតគឺជាកត្តាចាំបាច់របស់មនុស្សម្នាក់ៗ ជាពិសេសនារីៗ ចូល   ចិត្តបុរសរូបណា  ដែលមានប្រកាន់ខ្ជាប់នូវភាពស្អាតជាប់ខ្លួនជានិច្ច ដូច្នេះលោកអ្នកត្រូវធានា   អោយបានថា លោកអ្នកមានភាពស្អាតបាទនៅពេលចេញ ទៅជួបនាងម្តងៗ។

width=482

មានហេតុផលច្បាស់លាស់  ត្រូវហើយបុរសផ្ទាល់ខ្លួន ត្រូវតែមានភាពជាក់លាក់នៅក្នុងខ្លួន    ជាពិសេស នៅពេលសារភាពស្នេហ៏ត្រូវមានហេតុផលច្បាស់លាស់ថាតើហេតុអ្វី បានជាអ្នក    លង់ស្រឡាញ់នាង។

ការនិយាយស្តី   នៅពេលដែលលោកអ្នកចេញ ដើរហើរជាមួយនាង  ក៏ត្រូវបា្រកដថារាល់    ពាក្យសម្តីរបស់លោកនិយាយទៅបានសមរម្យ​និងមានសុជីវធម៏ ដូច្នេះ នាងនិងកាន់តែមាន    អារម្មណ៏ល្អទៅលើអ្នកថែមមួយកំរិតទៀត។

ប្រឹក្សាយោបល់    លោកអ្នកត្រូវប្រឹក្សាយោបល់ជាមួយនាង  និងសូររកដំបូន្មានខ្លះៗពីនាង    ទោះ   បីជាមិនសូវសំខាន់ក៏ដោយ  ក៏ត្រូវស្តាប់ហេតុផលរបស់នាងដែលអាចធ្វើអោយនាង    គិតថានាងគឺជា ចំណែកមួយនៅក្នុងជីវិតរបស់អ្នក។

width=473

ព្យាយាមនៅជាមួយនាងអោយបានច្រើន   មិនថាលោកត្រូវទៅមើលកម្មវិធីបាល់ទាត់ ឬ    ក៏ការសម្តែង Concert អីនោះទេ លោកអ្នកត្រូវប្រាកដថា    បានបបួលនាងទៅចូលរួម ទោះ    បីដឹងថា នាងនិងមានការបដិសេធក៏ដោយ ការដែលធ្វើបែបនេះ និងអោយនាងគិតថាលោក    អ្នកតែងតែគិតដល់នាងជានិច្ច។

ធ្វើអោយនាងមានអារម្មណ៏ថាក្លាយជាសមាជិកគ្រួសាររបស់លោកអ្នក     ជាការពិត    ណាស់លោកអ្នកត្រូវធ្វើការណែនាំនាងអោយសមាជិកគ្រួសាររបស់លោកអ្នក   បានស្គាល់    រួមមានដូចជា   ប៉ា មាក់ បងប្អូនជាដើម។ ប្រការនេះ អាចធ្វើអោយនាងគិតថា អ្នកបានចាត់    ទុកនាងជាសមាជិកគ្រួសាររួចទៅហើយ។

និយាយពាក្យល្អៗ អំពើនាង រូមមាន ៖ រោមភ្នែករបស់នាងស្អាតណាស់នៅពេលនាងរាំមើល    ទៅស្អាតខ្លាំងណាស់ ស្នាមញញឹមរបស់នាងពិតជាអស្ចារ្យ  នាងពិតជាឆ្លាតណាស់ កាយវិការ     និងការនិយាយស្តីរបស់នាងពិតជាគួរអោយចាប់អារម្មណ៏ណាស់។

ខាងក្រោមនេះ គ្រាន់តែជាយុទ្ធសាស្រ្ត ក៏ដូចជាវិធីមួយចំនួនតែប៉ុណ្ណោះ តែអ្វីដែលលោកអ្នកត្រូវចងចាំ​ និងត្រូវធ្វើ ដើម្បីអោយនារីលង់ស្រឡាញ់អ្នក ក៏ដូចជារក្សាទំនាក់ទំនងស្នេហា អោយបានយូរអង្វែងនោះ គឺថា ត្រូវមានភាពស្មោះត្រង់ជាប់ជានិច្ច៕

ដោយ ៖ រិទ្ធីប្រភព ៖ yahoo