ស្ទើរតែមិនគួរអោយជឿ ៖ កម្មវិធីរៀបមង្គលការមួយ បញ្ជប់ទៅដោយក្តីសោកសៅជាទីបំផុតពោលគឺ មនុស្សដល់ទៅ ៣    នាក់បានស្លាប់បាត់បង់ជីវិត  នៅក្នុងថ្លុកឈាម នៅហ្នឹងកន្លែងក្រោយពីមានករណីផ្ទុះអាវុធ AK-47 អំឡុងពេលដែលមានកម្មវិធីរាំលេងសប្បាយ។

width=445

គួររំឭកផងដែរថា បើយើងងាកក្រឡេកទៅមើលខ្សែអាថ៍វីដេអូខាងក្រោមនេះវិញ ត្រូវបានរកអោយឃើញថា ក្រុមមនុស្សជាច្រើននាក់​ កំពុងតែសប្បាយរីករាយក្នុងការរាំលេងកំសាន្តបទGangnam Style ដើម្បីជាការអំណរសារទរក្នុងកម្មវិធីរៀបមង្គលការនៅក្នុងប្រទេស យេមែនមួយនេះ តែដឹងអីថា មានពេលមួយនោះ  គេបែរជាឃើញមានមនុស្ស ៣  នាក់ដេកស្លាប់នៅក្នុងថ្លុកឈាមទៅវិញ  បើតាមប្រភពសារព័ត៌មានថា  បណ្តាលមកពីការផ្ទុះអាវុធបាញ់ចំពួកគេដោយអចេតនា ជាជាងការបន្លឺសម្លេងផ្ទុះអាវុធនេះឡើង ដើម្បីជាការសាទរនៃកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយនេះ។

width=446

ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះ អាចកើតឡើងបានយ៉ាងណាតាមដានទស្សនាវីដេអូឃ្លីបខ្លីដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

width=446

ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉េត្រូ