នេះគឺជាបទទី ៣ ហើយដែលជាបទ របស់តារាចំរៀងវ័យក្មេង Selena Gomez ដែលយកចេញAlbum Star Dance របស់នាង ។ បទថ្មីនេះមានចំណងជើងថា Love Will Remember ដែលធ្វើអោយទស្សនិកជនអ្នកស្តាប់មានអារម្មណ៍ថា បានសរសេរទាក់ទងនិងតារាចំរៀងប្រុស Justin Bieber ។
នៅដើមក្បាលបទមួយនោះ យើងឮសំលេងទូរស័ព្ទសារជាសំលេង របស់មនុស្សប្រុសម្នាក់ ដែលស្រដៀងទៅនឹងសំលេងរបស់ Justin Bieber រៀបរាប់អំពីក្តីស្រឡាញ់របស់បុរសនោះ ទៅកាន់មិត្តស្រីរបស់ខ្លួន ។ ហើយអ្វីដែលយើងបានដឹងទៀតនោះគឺ Selena បានរៀនពី Taylor Swift ក្នុងការសរសេរបទចំរៀងពី អតិតមិត្តប្រុស និង ស្នេហាបែកបាក់ ។ តោះយើងទៅទស្សនានិងស្តាប់ទាំងអស់គ្នាទៅមើល ថាតើវាមានទាក់ទងនិង Justin Bieber យ៉ាងណាដែរទៅ ?

ដោយ ៖ លីលីប្រភព ៖ k14,youtube