ពេលនិយាយពីរឿង The Avengers ឬ Thor គេតែងតែនឹកឃើញដល់ តួចិត្តអាក្រក់មួយដ៏ល្បី ដែលមានឈ្មោះថា Loki ។ Loki ត្រូវបានទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាងគេ គឺនៅក្នុងរឿង The Avengers ហើយក៏ចាប់យកបេះដូងទស្សនិកជន បានច្រើនផងដែរ ។
ថ្មីៗនេះ Loki ត្រូវបានអ្នកដឹកនាំរឿង នាំចូលមកក្នុងរឿង Thor 2 សារជាថ្មីម្តងទៀត ដែលធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ។ ពីដំបូងអ្នកដឹកនាំរឿង មិនបានយកតួ Loki ដែលសំដែងដោយ Tom Hiddleston ចូលសំដែងក្នុងរឿង Thor 2 តែក្រោយមកអ្នកដឹកនាំរឿងក៏ប្តូរចិត្ត ហើយក៏ចាប់ផ្តើមថតរឿង Thor 2 សារជាថ្មីម្តងទៀតដោយមានបន្ថែម តួអង្គមនុស្សអាក្រក់ដ៏មានប្រជាប្រិយភាពគឺ Loki នេះឯង ។
នៅក្នុងបទសំភាសន៍មួយ Tom និយាយថា គាត់មិនបានដឹងថា ការថតរឿងសារជាថ្មីនេះមកពីការបន្ថែមតួរបស់គាត់ឬក៏យ៉ាងណាទេ តែទស្សនិកជននឹងបានឃើញតួអង្គ Loki ច្រើននៅក្នុងរឿង Thor 2 នេះ ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Marvel បានចាប់អារម្មណ៍ថា Loki ចាប់យកបេះដូងទស្សនិកជនជាច្រើនរួចមកហើយ កាលពីក្នុងរឿង The Avengers ដូចនេះហើយទើបសំរេចចិត្តយក Loki មករឿងថ្មីនេះ ។
Loki សំដែងដោយ Tom Hiddleton ក៏ត្រូវបានគេចាត់ចូល ជាកំពូលតួមនុស្សអាក្រក់ ដែលមានអំនាចនិងទទួលបានការគាំទ្រ ច្រើនជាងគេផងដែរ ប្រចាំតួអង្គទាំងអស់របស់ Marvel ៕
ដោយ ៖ លីលីប្រភព ៖ k14