ដូចដែលទស្សនិកជនបានដឹង និងធ្លាប់ឃើញហើយថា PSY, G-Dragon ដែលជាតារាចំរៀងល្បីរបស់កូរ៉េ ហើយនិង Justin Bieber ដែលជាតារាចំរៀងវ័យក្មេងដ៏ល្បីមួយរូបដែលនោះតែងតែជួបជុំគ្នា ជារឿយៗមកហើយ ធ្វើអោយទស្សនិកជន មានមន្ទិលសង្ស័យថា ពួកគេទាំង ៣ នេះកំពុងមានគំរោងសំងាត់អ្វីមួយទេដឹង?
ថ្មីៗនេះទៀតផងដែរ Justin Bieber បានទៅដល់កូរ៉េ ដើម្បីត្រៀមខ្លួន រៀបចំសំដែង Concertនៅកូរ៉េជាលើកដំបូង នៅថ្ងៃទី ១០ តុលាខាងមុខនេះ ។ ជាមួយគ្នានោះដែរ Justin Bieber ក៏បានទៅជួបជុំជាមួយនិង PSY និង G-Dragon ផងដែរនៅក្នុង Studio ថតចំរៀង ។ វាកាន់តែធ្វើអោយទស្សនិកជន កាន់តែជឿជាក់ថា ពួកគេនឹងអាចឃើញបទថ្មី ដែលកំពូលតារាចំរៀងទាំង៣ នេះរួមគ្នាចេញមកជាមិនខាន ។
គួរបញ្ជាក់ផងដែថា នេះមិនមែនជាលើកទីមួយឡើយ ដែល Justin Bieber ជួបជុំជាមួយ PSYនិង G-Dragon នៅក្នុង Studio ថតចំរៀងនៅឯកូរ៉េ ពួកគេក៏ធ្លាប់ជួបគ្នានៅឯ Studio ចំរៀងនៅឯអាមេរិចដូចគ្នា ។ យើងមិនទាន់ទទួលបាន ការបញ្ជាក់អ្វីមួយនៅឡើយទេ តែយើងនឹងរង់ចាំទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ allkpop,eonline