ការរួមភេទជាវិធីមួយយ៉ាងល្អ  ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ   មានភាពរីករាយធ្វើឱ្យអ្នកទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍និង ដុតបំផ្លាញសារធាតុកាឡូរី។ ខាងក្រោមនេះ   មានហេតុផលជាច្រើនអ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។

/

/ ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ ការសិក្សាថ្មី  បានបង្ហាញថា  បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង  ១សបា្តហ៍អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ជាងបុរសដែលបានរួមភេទតិច តែ១ដង ក្នុងរយៈពេល១ខែ។

/ កាត់បន្ថយភាពតានតឹង ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហាគួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។

/ កាត់បន្ថយការឈឺចាប់ ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបានសម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទជំនួសវិញ ពីព្រោះថាពេលដែលអ្នកបញ្ចេញទឹកកាម  កំរិតនៃអ័រម៉ូនអូស៊ីតូនិចកើនឡើង ៥ដង ដែលវាមានតួនាទី កាត់បន្ថយភាពឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។ 

/ ទទួលទានដំណេកស្កប់ស្កល់ ការទទួលទានដំណេកបានស្កប់ស្កល់  អាចទទួលបានតាមរយៈការរួមភេទ  ជាមួយនឹងដៃគូសេ្នហាជាទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។

/ មានរាងកាយរឹងមាំង ការរួមភេទ  អាចជួយអ្នក   ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមានសម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុតរំលាយសារធាតុខ្លាញ់ បាន ៨០កាឡូរី។

ដោយ៖ វណ្ណៈ ប្រភព៖ timesofindia