ស្ថានិយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង ដកស្រង់ព័ត៌មានពីកូរ៉េខាងជើង កាលពីថ្ងៃទី ១៧កន្លងទៅបានអោយដឹងថា ភរិយារបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានត្រកូល ហុង(Hong)ឆ្នាំនេះ មានអាយុ ២៧ឆ្នាំ។
/
ស្ដ្រីម្នាក់ដែលតែងតែបង្ហាញខ្លួននៅក្បែរលោក គីម ជុងអ៊ុន ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេស្គាល់ថា ជាភរិយារបស់មេដឹកនាំកូរ៉េខាងជើង។
ស្ថានិយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង ដកស្រង់ព័ត៌មានពីកូរ៉េខាងជើង កាលពីថ្ងៃទី ១៧កន្លងទៅបានអោយដឹងថា ភរិយារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានត្រកូល ហុង(Hong) ឆ្នាំនេះ មានអាយុ ២៧ឆ្នាំ គឺជាអ្នកស្រុក Cheongjin ក្នុងខេត្ត Hamgyeong បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គីម អ៊ីលស៊ុង(Kim Il Sung)
/
ទូរទស្សន៍ YTN បានបន្ដថា លោកស្រី Hong បានរៀបការជាមួយ លោក គីម ជុងអ៊ុន កាលពីឆ្នាំ ២០០៩ ខណៈដែល លោកកំពុងសិក្សា។ ពួកគេបានបង្កើតកូនស្រីម្នាក់ កាលពីឆ្នាំ ២០១០ ។
ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ ទាំងទីភ្នាក់ងារស៊ើបការសម្ងាត់របស់កូរ៉េខាងត្បូង ទាំងតំណាងរបស់រដ្ឋាភិបាលកូរ៉េខាងជើង នៅតែមិនទាន់បញ្ចេញព័ត៌មានណាមួយដែលបញ្ជាក់ពី អត្ដសញ្ញាណពិតប្រាកដរបស់ស្ដ្រីដែលមានវត្ដាមាននៅក្បែរលោក គីម ជុងអ៊ុន ក្នុងពេលកន្លងមកនោះទេ៕
Hyon Song-wol ដែលគេជឿថា ជាភរិយារបស់លោក គីម ជុងអ៊ីល គឺជាអ្នកចម្រៀងល្បីម្នាក់
ដោយ ៖ សូរីយ៉ាប្រភព ៖ GD