រថយន្ត Toyota Prius Plug-in ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្ត Hybrid ដ៏ទំនើប មានរាងស្រស់ស្អាត ទាកទាញ់ និង ពេញនិយមបំផុតសំរាប់យុវវ័យ។
រថយន្ត Toyota Prius Plug-in ឆ្នាំ២០១៤ ត្រូវតុបតែងនិងរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ ទាំងរូបរាងខាងក្នុងនិង ខាងក្រៅ ដែលបានបំពាក់ជាមួយនឹង បច្ចេកវិជ្ជាថ្មីដ៏ប្រណិតមាន ៤ម៉ាស៊ីន ស៊ីសាំង ១.៨លីត្រ/១០០គ.ម មានទ្វារ៤ និងមានកន្លែងអង្គុយខាងក្នុងធំទូលាយប្រកបដោយផាសុខភាព។
ជាពិសេសរថយន្តToyota Prius Plug-in មានបំពាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព ពោងការពារសុវត្ថិភាព ប្រព័ន្ធABS មានបំពាក់ one-touch power windows នៅខាងក្នុងនិងមានតំលៃប្រហាក់ប្រហែល ៣៤,៩០៥ដុល្លារ ៕
សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ toyota