**សូមចុចត្រង់នេះដើម្បីអានភាគទី ១**ប្រលោមលោករឿង សង្សារកូន ប្អូនធម៌ប៉ា (ភាគ ២)

ខ្ញុំចាប់កាដូដ៏ស្រាលមួយនោះមក ហើយក៏បានបើកមើលឃើញក្រដាសពីសន្លឹក : ១ ជាលេខទូរស័ព្ទរសប់គាត់ នឹងមួយទៀតសរសេថា​ “១៤៣” ។ ខ្ញុំឆ្ងល់នឹងពាក្យ ១៤៣ នោះខ្លាំងណាស់ក៏ចុចលេខទូរស័ព្ទ Call ទៅគាត់​ ។  គាត់លើកទូរស័ព្ទនិយាយជាមួយខ្ញុំយ៉ាងផ្អែមល្ហែម ដូចជាសង្សារនឹងគ្នាពីកាលណាអញ្ជឹង។ មិនបង្អង់យូរ ខ្ញុំក៏សួរគាត់ត្រង់ៗថា តើ ១៤៣ ហ្នឹងមានន័យយ៉ាងម៉េចទៅ?​ 

គាត់សើចហើយសួរបកមកខ្ញុំវិញ   ធ្វើពើឬក៏មិនដឹងខ្លួន ?​ ខ្ញុំប្រាប់គាត់ថា​  ខ្ញុំពិតជាមិនដឹងមែន រំពេចនោះ  គាត់ក៏បានបកស្រាយចម្លើយប្រាប់ខ្ញុំថា ១៤៣ ហ្នឹងមានន័យថា “I Love You”  ម៉េចប៉ុណ្ណឹងយល់អត់ ?  ខ្ញុំក៏សួរបញ្ជាក់ទៅគាត់វិញថា ទើបតែបានជួបគ្នាម្តងប៉ុណ្ណោះ ម៉េចក៏ស្រលាញ់ផុយម្ល៉េះ បោកខ្ញុំទេដឹង? គាត់នៅតែសើចដដែល ដោយនិយាយថា​  អ្នកណាថាទើបតែស្គាល់គ្នានោះ គឺបងបានស្គាល់អូនយូរហើយ តាំងពីធ្វើជាប្អូនធម៌របស់ប៉ាអូនម្ល៉េះ ។ និយាយដល់រឿងប្អូនធម៌ ខ្ញុំក៏សួរគាត់បន្តថា ហេតុម៉េចបានជាស្គាល់ប៉ាខ្ញុំ ?

ម្តងនេះ គាត់លេងសើចទៀតហើយ  នឹងឆ្លើយដោយសម្លេងស្មើរថា  ប៉ារបស់អូនជាមនុស្សល្ងង់ណាស់ គាត់ចេះជួយយកអាសារនិស្សិតក្រីក្រដូចជារូបបង ដល់ថ្នាក់បងសុំគាត់ធ្វើជាបងធម៌ទៅ យ៉ាងម៉េចអូនប្រកាន់ទេ? ខ្ញុំមិនឆ្លើយអ្វីទេគឺនៅស្ងៀម ក៏ប៉ុន្តែអារម្មណ៍ខ្ញុំបែរជា ១៤៣ ជាប់ជានិច្ចកំពុងតែគិតភ្លេចខ្លួន ស្រាប់តែបងតារា គាត់សួរសំនួរមួយយ៉ាងត្រង់ ថាអាចធ្វើជាសង្សារបងបានឬទេ ? គ្រាន់តែបានឮសំនួរនេះភ្លាម ខ្ញុំបានឆ្លើយប្រាប់គាត់ថា ចាំខ្ញុំគិតមើលសិន រួចក៏ចុចបិទទូរស័ព្ទតែម្តង។

width=451

តាមពិតក្នុងចិត្តវិញ បែរជាចង់ធ្វើជាសង្សារគេចង់ស្លាប់ទៅហើយ តែកុំអោយគេថាអាសពេក។ តពីហ្នឹងមក បងតារា នឹងខ្ញុំបាន SMS  ក៏ដូចជា Call ទៅវិញទៅមកជារៀងរាល់ថ្ងៃ រហូតទាល់តែខ្ញុំធ្លោយមាត់និយាយថា ១៤៣ ទៅកាន់គាត់។ ខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់នឹងមានអារម្មណ៍ចង់ដើរលេងជាមួយគាត់តែលើកណាក៏គាត់និយាយថាគាត់កម្រនឹងមានពេលទំនេរណាស់ព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សម្នាក់ ។  ខ្ញុំសួរគាត់ថា ចុះក្រែងបងជាប្អូនធម៌លោកប៉ា  ម៉េចមិនអោយគាត់ជូយ? លឺសំនួរខ្ញុំបែបនេះ គាត់មិនឆ្លើយតប ហើយនឹងបានប្រាប់ខ្ញុំថា ចាំថ្ងៃក្រោយបងដើរលេងជាមួយអូន ។  រំលង ៣ ថ្ងៃក្រោយ បង តារា បាន Call  មកបបួលខ្ញុំដើរលេង  ព្រោះគាត់ទំនេរ វាគាប់ជួនខ្លាំងណាស់ ស្របពេលដែលលោកប៉ាមានកិច្ចការទៅកំពង់សោម។ ពេលខ្លះខ្ញុំតែងតែមានការងើយឆ្ងល់ ពីទំនាក់ទំនងបងតារា នឹងលោកប៉ា​ តែខ្ញុំរកចម្លើយមិនឃើញសោះ ។

/

បងតារាបានមកទទួលខ្ញុំទៅដើរលេងនៅត្រើយម្ខាង  ព្រោះគាត់ត្អូញត្អែរថាចង់  ទៅលំហែទីណាដែលមានទឹក  ខ្ញុំក៏យល់ព្រម  ព្រោះកម្របាននៅក្បែរគាត់តែពីរនាក់អញ្ជឹងណាស់  ។  ខ្ញុំអង្គុយពីក្រោយគាត់ ដែអោបចង្កេះយ៉ាងមានសេចក្តីសុខ ដូចជាសង្សារគេដទៃៗ ទៀតដែរ។ ពាក្យសម្តីបងតារា ពិតជាផ្អែមល្ហែមណាស់ រហូតដល់ល្បូងខ្ញុំអោយចូល.............

ឆ្ងល់ណាស់មែនទេ ថាតើ តារាបានល្បូងនាង អោយចូលទីណានោះ? ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ពួកគេនាំគ្នាទីណា រង់ចាំតាមដានទស្សនានូវភាគ ៣ ទាំងអស់គ្នាណា ដែលនឹងត្រូវចេញផ្សាយនៅលើទំព័រសារព័ត៌មាន Camnews នាថ្ងៃពុធ ខាងមុខនេះ៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305