Leeteuk សមាជិកក្រុមចម្រៀង Kpop បុរសដែលធំជាងគេ Super Junior បានប្រាប់អោយដឹងថាក្រុម Super Junior មានគំរោងនឹងចេញអាល់ប៊ុមថ្មីដែលនឹងចេញអោយបានមុនពេលដែលខ្លួនត្រូវចាកចេញទៅបំរើជាតិជាទាហានចំនួន ២ ឆ្នាំ។
ជាការពិតដោយកាលពីថ្ងៃទី ២៧ ក្នុងកម្មវិធី Super Show របស់ SJ Leeteuk បានឡើងទៅលើវេទីកាហើយប្រកាសថា អាល់ប៊ុមទី ៦ របស់ពួកគេនឹងចេញជាសាធារណៈមុនពេលដែលគេចាកចេញទៅបំរើទាហាន។ ចំណែកឯខាង SM Entertianment ក៏បានបញ្ជាក់តាមទូរសព្ទផងដែរថា SJ ពិតជាកំពុងធ្វើការជាមួយនឹង Project នៃអាលប៊ុមថ្មីទី ៧ របស់គេមែន។ ត្រលប់មកមើលកាលពីឆ្នាំទៅមិញនៅពេលដែលអាល់ប៊ុមទី ៥ របស់ SJ Mr. Simple បានចេញជាសាធារណៈគឺទទួលបានការគាំទ្រយ៉ាងច្រើន។
ដោយ៖ Kpop-Addictionប្រភពពី៖ Allkpop