នៅក្នុងគ្រួសារជប៉ុនមួយ ឪពុកម្តាយបានថតវីដេអូកូនស្រីរបស់ខ្លួនលេង ពេលកូនស្រីតូចរបស់ខ្លួនកំពុងតែ អង្គុយសិតសក់លេងនៅមុខកញ្ចក់។ បន្ទាប់ពីថតហើយ ពួកគេបានសង្កេតឃើញ នៅជ្រុងមួយនៃកញ្ចក់ មានលេចចេញរូបភាពក្មេងស្រីចម្លែកម្នាក់ ធ្វើឲ្យពួកគេព្រឺក្បាលមិនតិចឡើយ។
ជាក់ស្តែងនៅក្នុងវីនាទីទី២០ ពេលក្មេងស្រីបានងាកមុខទៅកញ្ចក់ ហើយងាកមកវិញ រូបភាពក្មេងស្រីក្នុងកញ្ចក់មិនងាក ប្រែប្រួលអ្វីឡើយ ពោលគឺនៅសំលឹងមើលមកកាមេរ៉ា ដោយកែវភ្នែកគួរឲ្យខ្លាច ដែលមើលទៅធ្វើយើងមានអារម្មណ៍ព្រឺក្បាលខ្លះដែរ ជាពិសេសបើមើលពេលយប់កណ្តាលអាធ្រាត្រវិញ ប្រាកដជាព្រឺរោមខ្ញាកៗមិនខាន។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា! សំរាប់អ្នកបេះដូងខ្សោយ ងាយភ័យតក់ស្លុត សូមកុំទស្សនាវីដេអូនេះ។
ដោយ៖ សិលាប្រភព៖ K14