Akamai បោះពុម្ភផ្សាយ របាយការណ៍ អ៊ីនធឺណិតប្រចាំ ត្រីមាសរបស់ខ្លួន នៅថ្ងៃអង្គារទី ២៣ ខែមេសា ដែលគ្របដណ្តប់លើ ល្បឿន អ៊ីនធឺណេតសកល និងសន្ដិសុខអ៊ីនធឺណេត ពីត្រីមាស ចុង ក្រោយនៃឆ្នាំ ២០១២។

ប្រទេសកូរ៉េខាងត្បូង នៅតែជាមេដឹកនាំ នៅក្នុងលក្ខខណ្ឌ នៃល្បឿនអ៊ីនធឺណិត ដែលមាន ល្បឿនតភ្ជាប់ ជាមធ្យម14 Mbps នេះបើយោងតាម ទីភ្នាក់ព័ត៌មាន TechCrunch បានរាយការណ៍។

ចំណាត់ថ្នាក់លេខ ២ គឺប្រទេសជប៉ុន ដែលមានអ៊ីធើណេតល្បឿន ជាមធ្យម ១០.៨ Mbps។ លេខ៣ ហុងកុង ល្បឿនជា មធ្យម ៩.៣ Mbps។ លេខ៤ ប្រទេស Latvia ល្បឿនអ៊ីធើណេត មធ្យម ៨.៩ Mbps។ លេខ ៥ ប្រទេស ស្វីស ល្បឿនអ៊ីធើណេតមធ្យម ៨.៧ Mbps។

លេខ៦ ប្រទេសហូឡង់ ល្បឿនអ៊ីធើណេតមធ្យម ៨.៦ Mbps។លេខ៧ សាធារណៈរដ្ឋឆេក ល្បឿនអ៊ីធើណេតមធ្យម ៨.១ Mbps។ លេខ៨សហរដ្ឋអាមេរិក ល្បឿនអ៊ីធើណេតមធ្យម ៧.៤ Mbps ។ លេខ ៩ ប្រទេសស៊ុយអ៊ែត ល្បឿនអ៊ីធើណេតមធ្យម ៧.៣ Mbps និងចំណាត់ថ្នាក់លេខ ១០ ប្រទេសហ្វាំងឡង់៕

width=500

width=600

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល