Moyes បានចាប់ផ្តើម ដើរទស្សនកិច្ចអោយស្គាល់ ពីទីកន្លែងហ្វឹកហាត់របស់ Manutd ហើយក៏បានហ្វឹកហាត់ មើលការងាររបស់ Sir Alex ជាច្រើនហើយដែរ ។ ដើម្បីអាចកាន់កាប់ក្រុមល្បីហើយធំមួយនេះបាន Moyes ត្រូវចំណាយកំលាំង ហត់នឿយបន្តិចហើយ ។ Moyes នឹងត្រូវធ្វើរឿងធំៗទាំង ៤ ខាងក្រោមនេះ ដើម្បីបញ្ជាក់ថារូបលោក ពិតជាសាកសមសំរាប់ ដឹកនាំក្រុម Manchester United ។

១-ចាត់ចែងគ្រូបង្វឹក ៖ កីឡាករជើងចាស់ដូចជា Ryan Giggs, Paul Scholes និង Nicky Buttជាដើមអាច និងចូលមកកាន់តំណែងជាគ្រូបង្វឹក តែបញ្ហាត្រង់ថា Moyes ជាអ្នករៀបចំ ។
២-ដោះស្រាយបញ្ហាជាមួយ Rooney ៖ Moyes ត្រូវដោះស្រាយបញ្ហាអនាគតរបស់ Rooneyព្រោះរូបគេទាំង ២ ធ្លាប់មានបញ្ហាជាមួយគ្នាកាលនៅ Everton ។ មុនពេលរដូវកាល ទិញដូរកីឡាករចាប់ផ្តើម Moyes និង Rooney និងពិភាក្សាគ្នាអោយដាច់ស្រាច់ បើសិន Rooney ចាកចេញ Moyes ត្រូវតែរកកីឡាករជំនួសដូចជា Cavani , Falcao ឬ Lewandowski ។
៣-នាំចូលកីឡាករថ្មី ៖ នាំចូលកីឡាករថ្មី ដើម្បីពង្រឹងជំហររបស់ ក្រុមព្រោះ Rooney អាចចាកចេញ ហើយក៏ត្រូវរកខ្សែបំរើ មកជំនួស Paul Scholes ផងដែរ ។ Wilfried Zaha គឺជាកីឡាករដំបូងដែល Manutd នាំចូលរដូវកាលនេះពី Crystal Palace ក្នុងតំលៃ ១៥ លានផោន ។
៤-បង្វឹកកីឡាករវ័យក្មេង ៖ ក្រុម Manchester United ត្រូវបានគេស្គាល់ថា ជាក្រុមដែលពូកែបង្វឹកកីឡាករវ័យក្មេង អោយមានសមត្ថភាពខ្ពស់ ដូចជា Beckham, Ronaldo ជាដើម ។ តែDavid Moyes ក៏មិនអន់ដែរ ព្រោះលោកក៏ធ្លាប់បង្វឹក កីឡាករវ័យក្មេងផងដែរ ជាក់ស្តែងដូចជា Wayne Rooney ត្រូវបាន David Moyes បង្វឹកកាលនៅ Everton ៕

ដោយ ៖ កុសលប្រភព ៖ k14