ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង ស្រីស្រស់ រាងខ្ពស់ស្រឡះ ដែលមានភាព លេចធ្លោរផ្នែកសម្តែង កញ្ញា សារាយ សក្ខណា បានប្រកាសត្រៀមខ្លួនដើរចេញ ពីពិភពសិល្បៈដោយ ទៅកសាងគ្រួសារ ជាមួយគូដណ្តឹងនោះ ក៏មានព័ត៌មាន លេចឮថា ពេលនេះតារាសម្តែង សម្បុរស្រអែម សំឡេងស្រទន់ កញ្ញា នី មុនីនាថ កំពុងតែ សប្បាយចិត្ត ព្រោះថានាងនឹង លែងមាន គូប្រជែងតំណែងតួឯកទៀត ហើយថាមិនត្រូវនាង នឹងឡើងកូដ កប់ពពកតែម្តង។

បើតាមប្រភពពីអ្នកនៅក្នុងរង្វង់សិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាសម្តែងស្រី ដែលសម្បូរទឹកភ្នែក កញ្ញា នី មុនីនាថ នឹងអស់គូប្រជែង ។ ហើយតទៅនេះនាងនឹង ក្លាយជាតារាស្រី ដែល មានភាពលេចធ្លោរ ផ្នែកសម្តែងតែម្នាក់ ប៉ុណ្ណោះ ព្រោះថាតទៅទស្សនិកជន នឹង លែងបានឃើញ កញ្ញា សារាយ សក្ខណា សម្តែងទៀត ហើយដោយសារតែ នាងបាន សម្រេចចិត្តបោះ បង់ អាជីពសិល្បៈទាំងមិនមានភាព ស្តាយស្រណោះ ដោយទៅស្រវាចាប់ យកបុរសម្នាក់ មក ធ្វើជាគូជីវិត ដោយស្ងប់ស្ងាត់។

ពាក់ព័ន្ធនឹងព័ត៌មានដែលថា នី មុនីនាថ នឹងលែងមានគូប្រជែង និងឡើងកូដកប់ពពក ក្រោយពេលសារាយ សក្ខណា បាត់ខ្លួននេះ ត្រូវម្តាយរបស់ កញ្ញា នី មុនីនាថ អះអាងប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ ថាទោះបីជា សារាយ សក្ខណា ឈប់ឬក៏មិនឈប់ពីសិល្បៈ ក៏ដោយក៏កូនស្រីគាត់ មិនដែលគិតថាខ្លាច អត់ការងារធ្វើដែរ ម្យ៉ាងពួកគេទាំងពីរ នាក់ គ្មានអីត្រូវប្រជែងគ្នានោះទេ ព្រោះពួកគេទាំងពីរនាក់ ស្រឡាញ់ រាប់អានគ្នាដូចបងប្អូន ទៅហើយហ្នឹង។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំគិតថាការងារដែលកូនខ្ញុំ គេទទួលបានធ្វើរាល់ថ្ងៃនេះ គឺដោយសារ តែសមត្ថភាពរបស់កូនខ្ញុំផ្ទាល់ ទាំងការសម្តែង ឬក៏ជាពិធីការិនី គឺអានាថអាចបត់បែន បានគ្រប់បែបយ៉ាង។ ម្យ៉ាងវិញខ្ញុំក៏ធ្លាប់ឃើញ សារ ព័ត៌មាន ចុះផ្សាយរឿង សក្ខណា ដែលថាត្រៀមបញ្ចប់សិល្បៈ នៅពេលរៀបការរួចទាំងខ្ញុំនិងកូនពិតជា មិនចង់ឲ្យ សក្ខណា ឈប់ទេ ព្រោះថាកន្លងមកធ្លាប់រាប់អានគ្នា ទៅសម្តែងជាមួយគ្នាដល់ពេលបែកទៅ គឺមានចិត្តនឹកតែមិនមែន មានន័យថា ឲ្យតែជាអ្នកសិល្បៈទាំង អស់ត្រូវពាក្យមុខយក្ស ឬក៏កាច់កុងគ្នាគ្រប់ពេលដូច ដែលទស្ស-និកជន យល់ឃើញ នោះទេ”។

ម្តាយរបស់តារាស្រី កញ្ញា នី មុនីនាថ បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះកូនស្រីគាត់កំពុងតែ មមាញឹក ខ្លាំងជាមួយ ការ ងារស្ទើរតែ ដកដង្ហើមមិនបានផង ហើយមានពេលខ្លះគេទាក់ទងការងារមក អានាថ អាក់ខានមិនបានទទួលផង ដោយ សារ តែមានតែខ្លួនមួយមិនអាច បែងចែកខ្លួនក្នុងការងារ ទទួល ការងារទេហើយក៏គ្មានពេលឯណា ទៅគិតរឿងឡើង កូដកើបស៊េរីអីនោះដែរ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល