មនុស្សជាច្រើនបានអះអាងថា តារាចម្រៀងម្ចាស់បទ “Where Have You Been” ដើមកំណើត Barbados អាចនឹងស្រុះស្រួលគ្នាឡើងវិញជាមួយ Chris Brown នៅពេលណាមួយ។

មិត្ដជិតស្និទ្ធម្នាក់របស់ Rihanna ថ្លែងថា ៖ “Rihanna នៅតែមិនទាន់ត្រៀមខ្លួននៅឡើង ក្នុងការជួបជុំឡើងវិញជាមួយ Chris ព្រោះថា នាងចង់ទទួលសេចក្ដីសុខនៃការរស់នៅតែឯង។ នាងក៏ចូលចិត្ដ ចាប់ត្រីដៃពីរ ដោយកំពុងមានទំនាក់ទំនងជាមួយ Drake ប៉ុន្ដែក៏នៅតែបញ្ចេញសម្លេងទៅរក Chris”។

/

សាធារណជន បច្ចុប្បន្ន នៅតែបានឮពាក្យចចាមអារ៉ាមថា Rihanna និង Chris Brown មិនអាចផ្ដាច់ស្នេហ៍ពីគ្នាបាននោះទេ ពេលនេះ។ ពួកគេយល់ថា Rihanna តែងតែជាម្ចាស់កូនអ៊ុក ហើយ Chris Brown គ្រាន់តែជាកូនអ៊ុករបស់នាងតែប៉ុណ្ណោះ។

ប្រភពមួយបាននិយាយថា ៖ “Chris ចូលចិត្ដ Karreuche ប៉ុន្ដែគាត់ស្រឡាញ់តែ Rihanna ហើយ Karreuche ក៏បានដឹងពីប្រការនេះ”។

ថ្មីៗនេះ Chris Brown(អតីតសង្សាររបស់ Rihanna) និង Drake (សង្សារបច្ចុប្បន្នរបស់ Rihanna)ធ្លាប់បានផ្ទុះហិង្សាដាក់គ្នា នៅក្នុងបារមួយនៅក្រុង New York។ ក្នុងហេតុការណ៍នោះ មនុស្សជាច្រើនត្រូវរងរបួស​ ក្នុងនោះ Chris ក៏ត្រូវបានសត្រូវស្នេហារបស់ខ្លួន កាប់ត្រូវចង្កាផងដែរ។ មនុស្សជាច្រើនដែលមានវត្តមាននៅក្នុងហេតុការណ៍នោះ បាននិយាយថា បញ្ហានេះកើតឡើងដោយសារ Rihanna។

គេបានដឹងថា Drake បានសរសេរពីការ “ឡើងគ្រែ” ជាមួយ Rihanna និងផ្ញើទៅកាន់ Chris ហើយប្រការនេះ បានធ្វើអោយ Chris ខឹងយ៉ាងខ្លាំង ក្រោយមកក៏មានអំពើហិង្សាកើតឡើង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing

មិត្ដជិតស្និទ្ធរបស់ Rihanna ថានាង ចាប់ត្រីដៃពីរ

មនុស្សជាច្រើនអះអាងថា តារាចម្រៀងម្ចាស់បទ Where Have You Beenដើមកំណើត Barbados អាចនឹងស្រុះស្រួលគ្នាឡើងវិញជាមួយ Chris Brown នៅពេលណាមួយបាន។