សមាជិកជាន់ខ្ពស់ម្នាក់របស់សភា ឌូម៉ា រុស្ស៊ី គឺលោក Yevgeny Fyodorov បានចោទប្រកាន់ថា អាមេរិកកំពុងត្រៀមមូលដ្ឋានគ្រឹះដើម្បីបញ្ឆេះសង្គ្រាមលោក លើកទីបី ជាមួយនឹងគម្រោងការ ប្រមូលនូវបញ្ហាជម្លោះនានាក្នុងពិភពលោក។
លោក Yevgeny Fyodorov ថ្លែងថា ពិភពលោកកំពុងធ្លាក់ទៅក្នុងអស្ថិរភាពយ៉ាងខ្លាំង ដែលអាចនឹងត្រូវបញ្ចប់ដោយសង្គ្រាមលោក។ តួនាទីនៅក្នុងពិភពលោកគឺជាកត្តាសំខាន់បំផុតដើម្បីអាមេរិកបង្កើតសង្គ្រាមដូច្នេះ។

អាមេរិកនឹងធ្វើអោយមានជម្លោះនៅទូទាំងពិភពលោក បង្កបានជាសង្គ្រាមលោកថ្មីមួយទៀត ដោយការប្រមូលផ្ដុំនូវជម្លោះនានាក្នុងសាកលលោក។ ដើម្បីអនុវត្តផែនការនេះ អាមេរិក ត្រូវការកម្លាំងរបស់ក្រុមភេរវករនានា។ លោក Fyodorov បន្ដថា ជាច្រើនឆ្នាំមកនេះ អាមេរិកបានផ្ដល់និងបង្កើនជំនួយដល់ក្រុមភេរវកម្ម នៅពាសពេញពិភពលោក។
អាមេរិកធ្វើសកម្មភាពខាងលើ ដោយមិនរើសមុខថា ប្រទេសណាជាមិត្ត ឬជាសត្រូវរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេស ក្រិក មិនមែនជាសត្រូវរបស់អាមេរិកនោះទេ ប្រទេសនេះជាសម្ព័ន្ធមិត្តនិងជាដៃគូសហការណ៍របស់អាមេរិក។ ប៉ុន្ដែ អាមេរិក បែរជាទម្លាក់ចំណាត់ថ្នាក់របស់ប្រទេសនេះ និងមិនអើពើដល់វិបត្តិនៅអឺរ៉ុប។ ដូចគ្នានេះដែរ ប្រទេសអេហ្ស៊ីប ក៏មិនមែនជាសត្រូវរបស់អាមេរិក ប៉ុន្ដែ អាមេរិក បានបញ្ឆេះ និងគាំទ្រដល់បដិវត្ដន៍ចុងក្រោយរបស់ប្រទេសនេះ ហើយបច្ចុប្បន្នកំពុងពិភាក្សាពីទោសប្រហារជីវិតសម្រាប់ប្រធានាធិបតី របស់អេហ្ស៊ីប(អ្នកស្និទ្ធជាមួយអាមេរិក) ផងដែរ។
មូលហេតុដែលនាំអោយអាមេរិកធ្វើបែបនេះគឺដើម្បីបញ្ឆេះសង្គ្រាមលោកលើកទីបី។ អាមេរិកត្រូវតែបង្កើត និងធ្វើអោយលទ្ធិជ្រុលនិយមរាលដាលនៅទូទាំងប្រទេស៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing