ស្ថាប័នគ្រប់គ្រងមហាសាគរ និងបរិយាកាសជាតិ របស់អាមេរិក (NOAA) ទើបបានប្រកាសជាផ្លូវការថា ពុំមានទេពមច្ឆានៅក្នុងពិភពលោកយើងនេះនោះទេ។

ការប្រកាសរបស់ NOAA កាលពីម្សិលមិញបានអះអាងថា ៖ មិនមានភ័ស្ដុតាណាមួយបង្ហាញពីវត្ដមានរបស់មនុស្សរស់នៅក្នុងទឹកនៅឡើយ។ ការបដិសេធជាផ្លូវការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីស្ថានិយទូរទស្សន៍ Animal Planet បានបញ្ចាំងកម្មវិធីមួយស្ដីពីការរកឃើញសាកសពមនុស្សរស់នៅក្នុងទឹក ឬទេពមច្ឆា។
កម្មវិធីនេះ បានបោកប្រាស់ទស្សនិកជន ដោយការប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដើម្បីបង្ហាញពីអ្វីដែលគេហៅថា ទេពមច្ឆានេះ។ រូបភាពនេះ បានបង្កការចាប់អារម្មណ៍ច្រើន រហូតដល់ NOAA យល់ថា ត្រូវឆ្លើយតបចំពោះភាពជាក់ស្ដែងរបស់ទេពមច្ឆា។

ការបដិសេធនេះរបស់ NOAA បានត្រូវធ្វើឡើង បន្ទាប់ពីរយៈពេលមួយខែ ក្រោយពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជម្ងឺអាសន្នរោគ នៅអាមេរិក បានប្រកាសច្រានចោលនូវពាក្យចចាមអារ៉ាមថា មានខ្មោចឆៅ(zombie)។

នេះប្រហែលជារូបភាពកាត់តតែប៉ុណ្ណោះ
គួររំឭកថា នេះមិនមែនជាលើកទីមួយនោះឡើយ ដែល NOAA បានធ្វើអន្ដរាគម ដើម្បីដោះស្រាយបញ្ហាដែលទាក់ទឹននឹងតួអង្គក្នុងរឿងព្រេងនានា។ មុននេះ ពួកគេក៏បានឆ្លើយតបនឹងសំនួរស្ដីពីទ្វីបបុរណ Atlantis និងតំបន់ត្រីកោណបីសាច Bermuda ផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing