
Yehliu ជាឈ្មោះកន្លែងកំសាន្តមួយដែលសំបូរដោយឆកថ្ម នៅតំបន់ខាងជើងឆៀងខាងកើតនៃកោះតៃវ៉ាន់។ ឆកនេះ គឺមានផ្ទាំងថ្មដ៏ស្រស់ស្អាត ដែលកកើតឡើងមានសណ្ឋានដូចនេះ ដោយសារតែរលកទឹកសមុទ្របានបោកទៅលើច្រាំងថ្មធ្វើឲ្យសឹក។ ឆកថ្មទាំងនេះ គេហៅថា Hoodoos ដែលយើងអាចមើលឃើញនៅកន្លែងកំសាន្តYeliu Geopark។ ផ្ទាំងថ្មមួយកកើតឡើងគឺមានឈ្មោះវា គឺអាស្រ័យទៅលើរូបរាងរបស់វា។ Hoodoos ដែលល្បីបំផុតគឺ គេស្គាល់ថាជា Queen’s Head។ កន្លែងកំសាន្តYehliu គឺនៅក្នុងទីក្រុងWanli ដែលនៅជាប់ទីក្រុងTaipei និង ទីក្រុងKeelung។









ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit