ខណៈពេលដែលមនុស្សភាគច្រើនព្យាយាមជម្រុះរោម ក៏ដូចជាធ្វើការកាត់សក់ចេញ តែក៏មានអ្នករចនាម៉ូតផ្សេងទៀតមានគំនិតច្នៃប្រឌិត  ដោយយកវាទៅធ្វើជាសំលៀកបំពាក់ទាន់សម័យនិយមទៅវិញ។

នាពេលថ្មីៗនេះ ជាងកាត់សក់ ជនជាតិអង់គ្លេសម្នាក់ដែលមានឈ្មោះថា  Jodie Breeds មានគំនិតថ្មីមួយ ហើយប្លែក ដែលនាងបានយកសក់របស់មនុស្សច្នៃធ្វើជាសំលៀកបំពាក់ ក្រោយមកត្រូវបវរកញ្ញាឯកប្រទេសអង់គ្លេស     យកវាទៅស្លៀកពាក់    ដើម្បីចូលរួមប្រកួតប្រជែងបវរកញ្ញាឯករបស់ប្រទេសអង់គ្លេស។

/

គួរបញ្ជាក់ផងដែរថា សំលៀកបំពាក់មួយឈុតនេះ ត្រូវបានចំណាយពេលដល់ទៅ  ៦ ម៉ោងទើបលេចចេញជារូបរាង ដោយមានការសហការពីជាងកាត់សក់រូបនេះ  និងម្តាយមីងរបស់គាត់ដែលជាអ្នកជំនាញរចនាម៉ូតសំលៀកបំពាក់។

លើសពីនេះទៅទៀត ពួកគាត់ទាំងពីរនាក់ក៏បាននិយាយបញ្ជាក់ថា សំលៀកបំពាក់ដែលធ្វើពីសក់ពណ៌ទង់ដែងនេះ  ត្រូវបានធ្វើឡើង  ក្រោយពីមានអតិថិជនប្រចាំហាងរបស់ភាគច្រើនបរិច្ចាកសក់របស់ពួកកគេទន្ទឺមនិងការគ្រងសំលៀកបំពាក់មួយឈុតនោះនៅក្នុងការប្រកួតប្រជែង ជាលទ្ធផលមិនទទួលបានជ័យជំនះអ្វីនោះទេ តែទេពកោសល្យស្នាដៃមួយនេះ ត្រូវបានប្រជាជនភាគច្រើនសរសើរមិនដាច់ពីមាត់​ ដែលជាហេតុធ្វើអោយហាងរបស់គាត់ក្នុងមួយថ្ងៃៗ មានភ្ញៀវជាច្រើនចេញនិងចូល ស្របពេលដែលពួកគេចង់ឃើញស្នាដៃនៃការច្នៃម៉ូតសំលៀកបំពាក់មួយនេះ៕

/

ដោយ ៖ រិទ្ធីប្រភព ៖ odditycentral