មនុស្ស ៥នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយសារតែកើតជម្ងឺចម្លែកកម្រជួបមួយ ទាក់ទិននឹងតុល្យភាពនៃរាងកាយ ដូច្នេះ ពួកគេក៏ត្រូវប្រើទាំងដៃ ទាំងជើង ដើម្បីធ្វើដំណើរ។

/

បងប្អូនបង្កើត ៥នាក់នេះ រស់នៅក្នុងខែត្រ Hatay ភាគខាងត្បូងនៃប្រទេសទួរគី។ ជម្ងឺរបស់ពួកគេ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ដ្រលើពិភពលោក ឈឺក្បាល ចាប់តាំងពីពួកគេត្រូវបានគេដឹងឮ កាលពីឆ្នាំ ២០០៥។ ក្រោយពីបានធ្វើការពិសោធ ស្រាវជ្រាវ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងជាផ្លូវការថា គ្រួសារដែលដើរដោយដៃ និងជើងនេះ មិនមែនជាភ័ស្ដុតាង បង្ហាញពីការវិវត្តបញ្ច្រាសទិសនោះទេ ប៉ុន្ដែ ពួកគេកើតជម្ងឺតពូជដ៏កម្រមួយ។

/

ប្រភពព័ត៌មាន ឱ្យដឹងថា គ្រួសារចម្លែក នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសទួរគីនេះ មានបងប្អូន ១៩នាក់ ក្នុងនោះ មានតែសមាជិក ៥រូប (ស្រី ៤ ប្រុស ១) ដែលមានអាយុ ចាប់ពី ១៨ ដល់ ៣៤ឆ្នាំ កើតជម្ងឺចម្លែកនេះ។ ចំណែកពុកម្ដាយរបស់ពួកគេ ធ្វើដំណើរដូចមនុស្សធម្មតា។ពួកគេអាចងើបឡើងបានតែក្នុងរយៈពេលខ្លី ក្នុងឥរិយាបទ លុតជង្គង់ និងឱនក្បាលចុះក្រោម។

/

/

គួររំលឹកថា ដំបូងឡើយ ក្រុមអ្នកវិទ្យាសាស្ដ្រ បានលើកឡើងថា គ្រួសារនេះ គឺជាឧទាហរណ៍មួយ បញ្ជាក់អំពីការវិវត្តបញ្ច្រាស របស់មនុស្សលោក។ ប៉ុន្ដែ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក អះអាងថា ការធ្វើដំណើរដោយប្រើទាំងដៃ ទាំងជើង របស់ពួកគេ គឺវិធីមួយដើម្បីដោះស្រាយក្នុងការធ្វើដំណើរ ព្រោះតែពួកគេកើតជម្ងឺបាត់បង់តុល្យភាពរាងកាយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail