កាលពីថ្ងៃទី ១៨កញ្ញា ក្រុមប្រដាប់អាវុធរបស់បក្សពលករជនជាតិឃើត (PKK) បានវាយប្រហារទៅលើក្រុមរថយន្ដយោធាទួគី បណ្ដាលអោយទាហាន យ៉ាងតិច ១០នាក់ស្លាប់ និង ៧០នាក់រងរបួស។

PKK បានអោយដឹងថា ការវាយប្រហារនេះគឺដើម្បីសងសឹកចំពោះសកម្មភាពបង្ក្រាបរបស់កងទ័ពរដ្ឋភិបាលកាលពីមុននេះ។

/

គួររំលឹកថា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧កញ្ញា កងទ័ពរបស់ទួគី បានសម្លាប់សមាជិករបស់ PKK ចំនួន ៣២នាក់ ក្នុងការបង្ដ្រាបមួយនៅខេត្ត Hakkari ភាគខាងត្បូងទួគី។ កងកម្លាំងទួគីបានអោយដឹងថា ខ្លួនបានកំចាត់សមាជិករបស់ PKK ចំនួន ៣៣០នាក់ នៅក្នុងបេសកកម្មចំនួន៩៧៤ លើកកន្លងមក ដែលត្រូវបានធ្វើឡើងតាំងពីខែកុម្ភៈ មកទល់នឹងខែសីហា។

សូមបញ្ជាក់ថា ឆ្នាំ ១៩៨៤ ក្រុម PKK បានបង្កើតអោយមានការប្រយុទ្ធមួយដើម្បីផ្ដាច់ខ្លួនជារដ្ឋរបស់ជនជាតិ ឃើត នៅទួគីខាងត្បូង។ ចាប់ពីពេលនោះមក មនុស្សជាង ៤០,០០០នាក់ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធដែលទាក់ទឹននឹងក្រុមនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT