អាមេរិក៖ នៅពេលដែលគេ   បង្ហាញរូបភាពនៃសត្វឥន្រ្ទីពីរក្បាលធំៗ ដែលបានប្រើកម្លាំងរបស់វា ​ប្រយុទ្ធគ្នានោះ (ជល់គ្នា)  គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្លើលយ៉ាងខ្លាំង។

width=459លោកRob Palmer ដែលជាអ្នកផ្ដិតរូបភាពនៃការប្រយុទ្ធគ្នាដ៏កម្រនេះ បាននិយាយថារូបភាពនេះ ត្រូវបានលោកផ្ដិតពីតំបន់ Farmington Bay  ជិតដងទន្លេ Salt Lake រដ្ឋ Utahសហរដ្ឋអាមេរិក។

width=458

លោក Rob បានបន្ដទៀតថា វាពិតជារឿងមួយដែលកម្របានជួបមែន ព្រោះជាធម្មតាសត្វដ៏ធំប្រភេទនេះ កម្រប្រយុទ្ទគ្នាណាស់។   ការប្រយុទ្ធគ្នារបស់សត្វទាំងនេះទៀតសោត គឺមានរយៈពេលស្ទើរតែកន្លះម៉ោង ដែលពួកវាបានប្រយុទ្ធគ្នាទាំងលើដី   និងក្នុងដែនអាកាសខ្ពស់រាប់ពាន់ម៉ែត្រ។

width=459

ទោះបីជាយ៉ាងណាក៏ដោយ លោក Rob បានបញ្ចាក់ថា​ ការប្រយុទ្ធគ្នារវាងសត្វទាំងពីរនេះគឺដោយសារ ការចែកចំណីរគ្នាមិនត្រូវប៉ុណ្ណោះ៕

ដោយ៖ នារីប្រភព៖ dailymail