នៅក្នុងកម្មវិធីប្រគំតន្ត្រី ដែលធ្វើឡើងជារៀងរាល់សប្តាហ៍ SBS Inkigayo ដែលទើបតែចាក់ផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី ៩ ខែមិថុនា (ម៉ោងក្នុងស្រុក) CL បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងសម្តែងដោយស្លៀកសំលៀកបំពាក់ មើលទៅហាក់ដូចជាឈុតហែលទឹក នៅលើឆាកតន្រ្តី។

ដំបូងឡើយ មេក្រុមរបស់ 2NE1 បង្ហាញខ្លួនជាមួយសំលៀកបំពាក់ ខោពណ៌ក្រហម និងអាវពណ៌ស បញ្ចេញក្បាលពោះ។ ប៉ុន្តែក្រោយពីសម្តែង បានពាក់កណ្តាលបទ The Baddest Female ស្រីស្អាត CL បានផ្លាស់សំលៀកបំពាក់ ទៅជាឈុតដូចនឹង ប៊ីគីនីហែលទឹកវិញ ដែលធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល មិនតិចឡើយ។

/

CL នៅតែបន្តស្លៀកឈុត ដូចប៊ីគីនីហែលទឹកនេះ នៅខាងចុងកម្មវិធីថែមទៀត ពេលដែល The Baddest Female វាយទម្លាក់ Bad Girls (Lee Hyori) និង Will You Be Okay? (B2ST) ដើម្បីទទួលបាន Mutizen Award៕

ដោយ៖ សិលាប្រភព៖ K14