ចម្លែកៗ ៖ ជាការពិតបេក្ខភាពវីដេអូ ស្រ្តីជាអ្នកសារព័ត៌មាន អាក្រាយកាយល្វែងលើ ធ្វើបទ សម្ភាសន៍ជាមួយនឹងចៅហ្វាយក្រុងមួយនេះ មិនត្រឹមតែជាបេក្ខភាពវីដេអូ ដែលមានអ្នកចូល ទស្សនាច្រើនជាងគេ ក្នុងគេហទំព័រសារព័ត៌មាន ដេលីម៉ែល ប៉ុណ្ណោះទេ តែវាក៏ជាបេក្ខភាពវី ដេអូ ដែលទស្សនិកជន សម្រុកចូលទស្សនាច្រើនគួរសមផងដែរ នៅក្នុងគេហទំព័រវីដេអូដ៏ ពេញនិយម យូធូប ។
ពិតណាស់ នៅក្នុងវីដេអូមួយនេះ មានពេលមួយនោះ គេឃើញអ្នកសារព័ត៌មានស្រីម្នាក់ មានឈ្មោះថា Lori Welbourne បានធ្វើការដោះអាវរបស់ខ្លួនចេញ អំឡុងពេលនៃការធ្វើបទ សម្ភាសន៍ជាមួយចៅហ្វាយក្រុង Kelowna ប្រទេសកាណាដា លោក Walter Gray ។ ដោយ ឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា វីដេអូបទសម្ភាសន៍មួយនេះ គឺជាវីដេអូនៃការធ្វើ បទសម្ភាសន៍របស់កម្មវិធីវិទ្យុ On The Rocks ដែលមានលោកស្រី Lori Welbourne ជាពិធី ការិនី។

លោក Walter Gray ដំបូងឡើយ ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំងនៅ ពេលដែលបានឃើញ លោកស្រី ធ្វើយ៉ាងដូច្នេះ តែបន្ទាប់មក គាត់ក៏បានផ្តល់ជាកិច្ចសម្ភា សន៍ជាបន្តទៀតដូចជាគ្មានរឿងអ្វីកើតឡើង ។ លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន ដេលី ម៉ែលបន្ថែមថា ករណីខាងលើនេះ អាចកើតឡើងទៅបាន ខណៈពេលដែលលោកស្រីសួរ ជាសំនួរដោយផ្អែកទៅលើប្រធានបទ ថាតើ វាគឺជាការស្របច្បាប់ដែរឬទេ បើសិនណាស្រ្តីដោះអាវនៅតាមទីសាធារណៈនោះ?
ទន្ទឹមនឹងការលើកឡើងជាសំនួរ យ៉ាងដូច្នេះ លោកស្រី ក៏បានដោះអាវរបស់ខ្លួនចេញតែម្តង នាខណៈនោះ នៅពីមុខចៅហ្វាយក្រុងរូបនេះ ខណៈពេលដែលវាគឺជាំការត្រៀមទុកធ្វើមុន របស់លោកស្រី នាឱកាសនៃការឈានចូលមកដល់កម្មវិធីថ្ងៃបុណ្យ Go Topless Day ។
ពិតណាស់ ការអាក្រាតកាយ នៅតាមទីសាធារណក្នុងប្រទេសកាណាដា វាមិនខុសច្បាប់នោះទេ ខណៈពេលដែលវាត្រូវបានចាត់ទុកថា ជារឿងមួយដែលមិនសមរម្យ ហើយវាគឺជារឿងស្របច្បាប់ សម្រាប់ស្រ្តីអាមេរិក អាចធ្វើបាននៅតាមរដ្ឋមួយចំនួន ខណៈច្បាប់បានចែងឡើងលោក Walter ឆ្លើយតប រំពេចនោះ លោកស្រី Lori ក៏មានប្រតិកម្ម ដោយលើកឡើងជាសំនួរថា So I can go topless here in Kelowna?' ភ្លាមៗនោះ គាត់ក៏បានដោះអាវតែម្តង ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- X-ray ព្រឺក្បាល ៖ ស្ទើរក្ស័យសង្ខារ ខណៈដែក ចាក់ដោតចូលខួរក្បាល ជម្រៅដល់ទៅ ១១ ស.ម- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល