ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនីស្រីវ័យក្មេងសាច់សខ្ចី កញ្ញា គង់ វង្សយ៉ាងទី ពេលនេះបានឱកាសចូលគ្រងតំណែង ជាតួឯកក្នុងខ្សែភាពយន្តថ្មី ដែលកំពុងតែដំណើរការ ថតដោយគេតម្រូវឱ្យនាង ដើរតួជាអាប ។
តារាសម្តែង និងជាពិធីការិនី ដែលកំពុងតែឡើងកូដបណ្តើរៗ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន កញ្ញា គង់ វង្សយ៉ាងទី បាននិយាយប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៣ ថាចំពោះការងារបច្ចុប្បន្ន នាងមានភាពមមាញឹក ច្រើនជាងមុនហើយពេលនេះនាងក៏មាន ឱកាសក្នុងការសម្តែង រឿងថ្មីដែលមាន ចំណងជើងថា “ថាំងចេងប៉ះអាបកាលីប” ដោយនាងបាន គ្រងតំណែងជាតួឯក គឺធ្វើជាអាប។
ពិធីការិនីក្នុងកម្មវិធី «រាត្រីកម្សាន្ត» រូបនេះបានប្រាប់ឲ្យដឹងថា “ពេលនេះខ្ញុំបានឱកាសសម្តែងរឿងជាលើកទី២ ដោយរឿថ្មីនេះខ្ញុំ ត្រូវដើរតួរ ជាតួឯក គឺជាតួអាប។ រឿងនេះ ដំណើរការថតបានរយៈពេលប្រមាណជា៦ថ្ងៃមកហើយ។ ឥឡូវនេះដែរ នាងខ្ញុំក៏កំពុងតែមកថតនៅឯភ្នំរាប។
តារាម្តែងស្រីស្រស់ គង់ វង្សយ៉ាទី បានបន្ថែមថា កន្លងមកក៏ធ្លាប់ មានខាងផលិតកម្មទាក់ទង ហៅនាងឲ្យសម្តែងរឿងដែរ តែនាងមិនបានទទួលថតទេ ដោយសារតែនាងមិនសូវ មានពេលក្នុងការថត។ គង់ វង្សយ៉ាទី សង្ឃឹមថាតាមរយៈរឿងនេះនិងធ្វើឲ្យនាងមាន ឈ្មោះបោះសំឡេង ថែមមួយកម្រិតទៀត ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល