កាលពីដើមសប្ដាហ៍កន្លងមកនេះអ្នកភូមិ Yujaitou ខែត្រ Hubei គ្រប់គ្នាបានទទួលបានដុំមាសម្នាក់មួយដុំពីក្រុមហ៊ុន Wuhan ដែលជាក្រុមហ៊ុនសុំដីអ្នកស្រុកវិនយោគក្នុងភូមិនេះមក ២០ មកហើយហើយការផ្ដល់ជាមាសនេះគឺជាការរំលឹកខួបទី ២០ ឆ្នាំក៏ដូចជាការអគុណអ្នកស្រុកអ្នកភូមិដែលផ្ដល់ដីអោយវិនយោគបានជោគជ័យមក ២០ ឆ្នាំនេះ ហើយដុំមាសដែលអ្នកភូមិទទួលបានក្នុងម្នាក់មានតម្លៃប្រមាណជាអ ៥៦០០ $។/ដុំមាសជ្រុងដែលមានតម្លៃជាង ៥៦០០$ នេះមានឆ្លាក់រូបនាគ តំណាងឆ្នាំរោង ឆ្នាំលាភ និងឈ្មោះនៃអ្នកដែលទទួល។ អ្នកភូមិម្នាក់បានលើកបញ្ហាញដុំមាសរបស់គាត់ហើយបានប្រាប់ថា ក្រុមហ៊ុនដែលមកសុំដីវិនយោគនេះ គេតែងតែចែកប្រាក់ចំណេញដល់ប្រជាពលរដ្ឋដែលបានអោយដីទៅគេវិនយោគជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះពួកយើងសំណាងណាស់ដែលបានទទួលជាមាស។មាននារីម្នាក់ទៀតបានប្រាប់ថា នាងបានកើតនិងរស់នៅក្នុងភូមិនេះតាំងពីកំណើតមកហើយក្នុងសមាជិកគ្រួសាររបស់នាងទាំង ៤ នាក់បានទទួលដុំមាសដូចគ្នាហើយនាងអាចមានសំណាងសង់ផ្ទះថ្មីបានហើយ។ខាងតំណាងក្រុមហ៊ុន Wuhan បានប្រាប់ថាក្រុមហ៊ុននេះបានចុះមកសុំដីប្រជាពលរដ្ឋក្នុងភូមិនេះដើម្បីវិនយោគតាំងពីឆ្នាំ ១៩៩២ មកម្លះហើយការធ្វើបែបនេះគឺជាការតបស្នងវិញ ក៏ដូចជាបញ្ជាក់ពីទឹកចិត្តទុកចិត្តគ្នាទៅវិញទៅមកព្រោះបើគ្មានអ្នកស្រុកព្រមអោយដីរកស៊ីទេនោះក៏គ្មានថ្ងៃនេះដូចគ្នា៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes