រដ្ឋភិបាលរបស់អាមេរីកខាងត្បូង Uruguay អាចក្លាយទៅជារដ្ឋភិបាលដំបូងបង្អស់នៅលើពិភពលោក ដែលលក់កញ្ឆា ឲ្យមហាជនដោយស្របច្បាប់។

/ប្រធានាធិបតេយ្យ Jose Mujica

ប្រធានាធិបតេយ្យ Jose Mujica គ្រោងនឹងដាក់សេចក្តីព្រាងច្បាប់មួយឲ្យ ដែលអនុញ្ញាតឲ្យរដ្ឋភិបាល លក់ប្រភេទគ្រឿងញៀននេះ ឲ្យអ្នកណាដែលបានចុះឈ្មោះ ក្នុងទិន្នាន័យរបស់រដ្ឋភិបាល។ រដ្ឋមន្រ្តី ក្រសួងការពារជាតិ Fernadez Huidobro បានឲ្យដឹងថា គោលនយោបាយនេះត្រូវតែ គ្រប់គ្រងឲ្យបានដិតដល់ ហ្មត់ចត់។ លោកបានឲ្យដឹងថា យើងត្រូវការយកចិត្តទុកដាក់ពិសេសទៅលើបញ្ហានេះខណៈចេញការសម្រេចចិត្តបែបនេះ។ ជាពិសេសនេះ នៅពេលដែលធ្វើអោយប្រភេទគ្រឿងញៀនដែលអន្តរជាតិ មិនទាន់យល់ព្រម អោយក្លាយជាស្រប់ច្បាប់។ យើងត្រូវតែមានចាត់វិធានការ ដើម្បីធ្វើអោយវា មិនមានផលប៉ះពាល់ដល់ប្រទេសជិតខាង និងមិនឲ្យវាក្លាយជា បញ្ហាដែលត្រូវគេចោទប្រកាន់ថា ជាមជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងញៀនអន្តរជាតិ។ ដូច្នេះ ខ្ញុំគិតថារដ្ឋភិបាលត្រូវតែត្រួតពិនិត្យឲ្យបានល្អ ក្នុងការផលិតថ្នាំញៀននេះ។

លោករដ្ឋមន្ត្រី Huidobro ក៏បានបន្ថែមថា សេចក្ដីព្រាងច្បាប់នឹងប្រឆាំងនឹងបទឧក្រឹដ្ឋកម្មនានាដែលកំពុងកើនឡើងក្នុងប្រទេស ដោយលុបបំបាត់ប្រាក់ចំណេញគ្រឿងញៀនខុសច្បាប់ របស់ពួករត់ពន្ធ ហើយនឹងជំរុញឲ្យអ្នកប្រើប្រាស់ ប្តូរពីការប្រើប្រាស់ប្រភេទគ្រឿងញៀនគ្រោះថ្នាក់ច្រើនដូចជាកូកាអ៊ីន មកប្រើប្រភេទគ្រឿងញៀនគ្រោះថ្នាក់ស្រាល ដូចជាកញ្ឆា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Uruguay ចាត់ទុកការប្រើប្រាស់ កញ្ឆា ថាជា បញ្ហាមិនមែនជាអំពើខុសច្បាប់នោះទេ៕ព័ត៌មានបន្ថែម៖ តើកញ្ឆាជាអ្វី?

ដោយ៖ មិនាប្រភព៖  BBC