ព័ត៌មានបច្ចេកវិទ្យា  ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស   នាប៉ុន្មានម៉ោងមុននេះបានបញ្ជាក់អោយដឹងថា​   ទូរស័ព្ទដៃស្មាតហ្វូន iPhone5     បានលក់ដាច់ដល់ទៅ ២ លានគ្រឿងឯឧណោះ ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ដំបូង បន្ទាប់ពីបានមកដល់ទីផ្សារប្រទេសចិន កាលពីថ្ងៃ១៤ ធ្នូ កន្លងទៅនេះ។

width=477

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា ស្មាតហ្វូន iPhone5 ត្រូវបានលក់ដាច់ច្រើនជាង ៥ លានគ្រឿងឯណោះ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដំបូងនៅលើទីផ្សារ ៩ ប្រទេស រួមមានដូចជា  ៖   អាមេរិក​ កាណាដា បារាំង អាល្លីម៉ង់ ហុងកុង ជប៉ុនសឹង្ហបុរី និងចក្រភពអង់គ្លេស។

គួរបញ្ជាក់ផងដែរថា  ទូរស័ព្ទដៃស្មាតហ្វូន iPhone5 ដែលពិភពលោកកំពុងចាប់អារម្មណ៍មួយនេះនឹងបន្តពង្រីកទីផ្សាររបស់ខ្លួន ច្រើនជាង ១០០ ប្រទេស ទូទាំងពិភពលោកមុនដំណាច់ឆ្នាំ ២០១២ នេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena