ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ជាជនជាតិចិននោះ បានសម្រេចចិត្ត ចំណាយលុយរាប់ពាន់ដុល្លារ អោយតែបានជួបមិត្តស្រីតាមអនឡាញ របស់ខ្លួន តែដឹងអីថា អ្វីដែលនឹកស្មានមិនដល់ នោះគឺនៅពេល ពួកគេបានជួបគ្នា បែរជាកើតជម្លោះ ទៅវិញ ។

/

យោងតាមការចេញផ្សាយ អត្ថបទសារព័ត៌មាន ពីទំព័រចិន អោយដឹងថា គូស្នេហ៍តា មអនឡាញ មួយគូ នេះបានទាក់ទងគ្នា ចាប់តាំងពីខែមុនមកម្ល៉េះ តាមរយៈ បណ្តាញទំនាក់ទំនង  សង្គម WeChat ។ សេច ក្តីរាយការណ៍ បញ្ជាក់ថា បុរសជាមិត្តបុ្រសមានឈ្មោះ លោក Huang មកពីក្រុង  Harbin  ភាគខាងកើត ឆៀងខាងជើងប្រទេសចិន ខណៈមិត្តស្រី តាមអនឡាញ របស់លោក មានឈ្មោះថា Xiaojin ពលរដ្ឋមក ពីក្រុង Suzhou ភាគខាងកើត ប្រទេសចិន ។

ជាមួយនឹងសន្លឹករូបថត ដ៏គួរជាទីទាក់ទាញ ចង្ការស្រួច ភ្នែកធំ ស្បែកស្អាតពីសំណាក់មិត្តស្រីអនឡាញ លោក Huang ក៏បានសម្រេចចិត្ត ណាត់ជួបនាងនៅខាងក្រៅ ដោយហ៊ានចំណាយលុយ ពីរ ទៅ បីពាន់ ដុល្លារ ក្នុងការទិញសំបុត្រយន្តហោះ ហោះទៅជួបនាង តែគាត់ពិតជាស្រឡាំង    កាំង ជាខ្លាំង នៅពេល បានជូបនាងផ្ទាល់ជាលើកដំបូង តួយ៉ាង មិនត្រឹមតែ ខុសប្លែកខ្លាំង ពីក្នុងរូបថតស្តីពីមុខមាត់តែប៉ុណ្ណោះ ទេតែគីឡូរបស់នាង ក៏ធ្ងន់ជាង ផងដែរ ។

/

ជាមួយនឹងភាពស្រឡាំងកាំង និងនឹកស្មានមិនដល់ លោក Huang បាន  លាន់  មាត់ សាកសួរ ជាសំនួរ អោយដឹងថា ៖ នាងមិនមែនជា Xiaojin នោះទេ តើខ្ញុំថាត្រូវទេ ? ហើយហេតុអី    ក៏ខុសគ្នាខ្លាំងម៉្លេះ ទាំង ពីគីឡូឡើង ? មិត្តស្រីតាមអនឡាញ នាង Xiaojin ភ្លាមៗ បានឆ្លើយតបទៅវិញ  អោយ  ដឹងថា ៖ ជាការ ពិត នេះគឺខ្ញុំ នាង Xiaojin ។ រូបថត  នៅ  តាម អនឡាញ   នោះ នាងខ្ញុំ គ្រាន់ តែ ធ្វើ ការ edited ក្រោយ makeup រួចរាល់តែប៉ុណ្ណោះ  ហើយ  នេះ គឺនាងខ្ញុំមុខមាត់ពិត មិនមានការ Makeup ឬក៏ edited  អ្វីនោះ ទេ។ 

/

រំពេចនោះ គូស្នេហ៍ អន ឡាញ  មួយគូ  បានឈ្មោះ  ប្រកែក  គ្នា  ជាខ្លាំង នៅទីសាធារណៈ ដោយលោក Huang ​បានធ្វើទុក្ខទោម្នេញដល់នាង Xiaojin មានជាការស្តីបន្ទោស និង ច្រំធាក់ជាដើម ។ ជាលទ្ធផល ពួកគេទាំងពីរនាក់ ត្រូវបាន  បញ្ជូន  ទៅកាន់ប៉ុស្តិ៍ប៉ូលីស   ខណៈ  ក្រោយមកទៀត ជម្លោះត្រូវបានដោះ ស្រាយ ។ ជាមួយដំណើរហោះមក បានត្រឹមតែភាពខក  ចិត្តខ្លាំង លោក Huang បានសម្រេចហោះទៅ ទឹកដីកំណើតរបស់ខ្លួនវិញ នៅថ្ងៃតែមួយ ដោយបញ្ជាក់ច្បាស់ៗអោយដឹងថា  ៖  ចាប់ពីថ្ងៃនេះ តទៅ មុខ ខ្ញុំបាទនឹងមិនជឿជាក់ ស្នេហ៍បែបរ៉ូមែនទិក តាមប្រព័ន្ធអនឡាញម្តងទៀតនោះទេ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន