ប្លែកៗ៖ វាពិតជារឿងមួយដែល ធ្វើអោយកូនក្រមុំ  និងកូនកម្លោះលួសព្រលឹងពេកហើយខណៈដែល ក្នុងថ្ងៃរៀបការរបស់ខ្លួន មានសត្វដាយណូស័រដ៏ធំ មករំខានបែបនេះ។

width=446

អាពារហ៍ពិពាហ៍  ដែលមានការអញ្ជើញចូលរួមរបស់សត្វដាយណូស័រដ៏ធំនេះ​ ត្រូវបានកើតឡើង នៅក្នុងពិធីមង្គលការលោក Katie Young វ័យ ២៣ឆ្នាំ និងកូនក្រមុំនាង James Lowder មានអាយុ ២១ឆ្នាំ ដែលមានទីតាំងនៅ Myrtles Plantation សហរដ្ឋអាមេរិក។

width=446

ទោះបីជាយ៉ាងណាក៏ដោយ ក៏សត្វដាយណូស័រដ៏ធំនេះ គឺគ្រាន់តែជារូបភាពដែលត្រូវបានច្នៃប្រឌិតឡើង ដោយមិត្រភ័ក្រខាងកូនប្រុស គឺលោកQuinn Miller មានវ័យ ២២ឆ្នាំ។លោកMiller បាននិយាយថា​ គាត់បានចំណាយពេលជាច្រើនថ្ងៃ ក្នុងការច្នៃរូបភាពសត្វដាយណូស័រនេះឡើង ពោលគឺក្នុងគោលបំណង អោយកូនកម្លោះ  ក្រមុំ​មានការភ្ងាក់ផ្អើល (supprising) ប៉ុណ្ណោះ។

width=446

យ៉ាងនេះក្ដី ក៏មានមនុស្សជាច្រើន បានរិះគន់លោក Miller ផងដែរ ព្រោះថា ការធ្វើបែបនេះគឺអាចបណ្ដាយអោយអ្នកមានជម្ងឺបេះ​ដូង អាចរង និងទទួលការគាំងបេះដូងកាន់តែឆាប់និងអាចមានគ្រោះថ្នាក់ដល់ជិវិត៕

ដោយ៖ នារីប្រភព៖ newsday