ដើម្បីអបអរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដែលនឹងចូល មកដល់ក្នុង ពេលឆាប់ៗ ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ “ស្រាបៀរអង្គរ” រួមសហជាមួយ ទូរទស្សន៍ហង្សមាស នឹងធ្វើដំណើរ ប្រគំតន្ដ្រីអង្គរបៀរ “បេះដូងខ្មែរ” ជូនទស្សនា តាមបណ្ដាខេត្ដក្រុង ដូចជាខេត្ដបាត់ដំបង ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ចាម ខេត្ដព្រះសីហនុ ខេត្ដកណ្ដាល-ក្រុងតាខ្មៅ។

ដោយមានកំពូលតារាល្បីៗ ចូលរួមមានដូចជា លោកព្រាបសុវត្ថិ លោកឆនសុវណ្ណរាជ លោកហ្សូណូ ក-ឱក សុគន្ឋកញ្ញា ក-ពេជ្រសោភា ក-យុគថិតរដ្ឋា ក-ទេពបូព្រឹក្ស ក-ឈិតសុវណ្ណបញ្ញា ព្រមទាំង តារាល្បីៗ ជាច្រើន រូបទៀត របស់ផលិតផលរស្មីហង្សមាស នៅលើឆាកតន្ដ្រី នឹងមានបំពាក់ ទៅដោយ បច្ចេកទេសចុងក្រោយ អ៊ិលអីឌីភ្លើងពណ៌ និងសំឡេងដ៏កក្រើក រណ្តំដូងចិត្ដ ។

តន្ដ្រីអង្គរបៀរ បេះដូងខ្មែរ ២០១៣ នឹងធ្វើដំណើរប្រគំជូន នៅយប់ថ្ងៃសៅរ៏ទី១៦ ខែមិនា ឆ្នាំ២០១៣ នេះនៅទីរួមខេត្ដបាត់ដំបង ចាប់ម៉ោង៦ល្ងាច ហើយក៏មានផ្សាយផ្ទាល់ តាមរយះកញ្ចក់ ទូរទស្សន៍ ហង្សមាស ចាប់ពីម៉ោង ៧យប់ផងដែរ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល