ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានមនុស្សម្នាជាច្រើននាក់ បាននាំគ្នាចូលទៅមើលផ្កាម៉្យាង ដែលមានលក្ខណៈប្លែក ហើយកំពុងតែរីកនៅចំកណ្ដាលសួនច្បារដ៏ធំមួយ។

width=454

ប្រភពដដែលបានអោយដឹងថា ផ្កាដែលមានមនុស្សម្នាចូលទៅមើលនោះ ត្រូវបានដុះឡើងក្នុងសួនច្បារ Djuanda Botanical តំបន់ Bandung ប៉ែកខាលិចខេត្ដ Java ប្រទេសឥណ្ឌូនេស៊ី។  តាមការអោយដឹងពីមនុស្ស ដែលបានចូលទៅមើលផ្កានោះ បាននិយាយថា ផ្កានោះមានក្លិនស្អុយបន្ដិមែន តែវារីកបានយ៉ាងធំ និងលាតត្រដាងដូចថូរផ្កាអញ្ចឹង។

width=455

តាមការបង្ហាញពីក្រុមអ្នកវិទ្យាសាស្រ្ដនៃប្រទេសនេះ បានបង្ហាញថា ផ្កាដ៏កម្រមួយប្រភេទនេះ ត្រូវបានគេអោយឈ្មោះថា amorphophallus titanum ដែលអាចមានដុះតែតំបន់កោះស៊ូមាត្រានេះឯង។ ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញថា ផ្កានេះអាចរីក និងលូតកម្ពស់បានដល់ទៅ ៥ ឬ៦ម៉ែត្រឯណ្ណោះ៕

ដោយ៖ វត្ដីប្រភព៖ daillymail