ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃគូស្នេហ៍មួយគូ ដែលបានទៅរៀបការនៅក្នុងព្រៃគឺ  បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល​   និងចម្លែកចិត្ដជាខ្លាំង ចំពោះគូស្នេហ៍នេះ។

width=447

width=446

អាពារហ៍ពិពាហ៍ ដែលមានលក្ខណៈចម្លែកនេះ ត្រូវបានធ្វើឡើងក្នុងព្រៃដ៏ធំមួយឈ្មោះ BigSur រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ ពិធីមង្គលការនេះ ត្រូវបានគេដឹងថា កូនប្រុសឈ្មោះSean Parker គឺជាអ្នកវិនិយោគទុន ផ្នែកគេហទំព័រ (Web) ដែលជាអ្នកមានបំផុត​ ឯកូនស្រី ឈ្មោះ​ Alexandra Leanas ជាអ្នកនិពន្ធបទចម្រៀង ដ៏ស្រស់ស្អាត និងល្បីផងដែរ ក្នុងសហរដ្ឋអាមេរិក។

width=447

width=447

តាមការអោយដឹងពីកូនប្រុស គឺលោក Sean បាននិយាយថា គាត់ធ្វើបែបនេះ​ គឺចង់អោយមានលក្ខណៈរ៉ូមែនទិក និងខុសប្លែកពីគេ ព្រោះមិត្រភ័ក្រ និងភ្ងៀវទាំងអស់ អាចអង្គុយបរិភោគអាហារនៅក្រោមតង់ ហើយអាចមើលទេសភាពផ្ទៃទឹកបឹង និងអាចផ្ដិតរូបភាពដ៏ស្រស់ ត្រកាលនៃធម្មជាតិក្នុងព្រៃផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពិធីរៀបការនេះ​ ត្រូវបានចំណាយអស់ប្រាក់ ១០លានដុល្លារផងដែរ៕

ដោយ៖ នារីប្រភព៖ dailymail