ក្រុមមន្រ្តីមកពី ៣ ខែត្រក្នុងប្រទេសចិន បានបដិសេធពាក្យនិយាយតៗគ្នាថាមន្រ្តីទាំងនោះបានចូលរួមការហូបម្ហូប Sushi ស្រាត និងទៅសណ្ឋាគារជាមួយតារាខ្សែភាពយន្ត សិច របស់ជប៉ុននៅពេលទៅធ្វើទស្សនៈកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំទៅមិញ។/ពាក្យចចាមអារ៉ាមនេះបានបែកធ្លាយពីទស្សនាវត្តី Flash របស់ជប៉ុនដែលបានបង្ហាញអោយឃើញថាក្រុមមន្រ្តីជាន់ខ្ពស់ និងក្រុមមន្រ្តីធ្វើការក្នុងក្រុមហ៊ុនរដ្ឋ និងធនាគារពាណិជ្ជរបស់ចិនដែលបានមកធ្វើទស្សនៈកិច្ចនៅជប៉ុន កាលពីចុងឆ្នាំទៅមិញ ពិតជាបានចំណាយ ២ ម៉ឺនយេន ឬជាង ២៥៥ $ដើម្បីចូលទៅហូបអារហារ Sushi ស្រាតពិតមែន។/ព័ត៌មានដែលបានចុះផ្សាយក្នុងទស្សនារត្តី Flash នេះគឺមានប្រភពមកពីអ្នកដែលចួលរួមក្នុងកម្មវិធីទស្សនៈកិច្ចនេះផ្ទាល់ ដោយបានប្រាប់ថាក្រុមមន្រ្តីអ្នកធំៗរបស់ចិនទាំងនោះ បានចូលទៅភ្លក់រស់ជាតិនៃម្ហូប Sushi ស្រាតនៅក្នុងហាងល្បីមួយក្នុងតំបន់ Roppongi ទីក្រុង Tokyo ហើយថែមទាំងបានហៅស្រីៗស្អាតៗ មកពីក្រុមហ៊ុនថតរឿង សិច របស់ជប៉ុនទៅជាមួយផងដែរ ដោយបានផ្ដល់ប្រាក់ ១៥០០០០ យេន ឬស្មើនឹងជាង ១៩០០ $ ដើម្បីប្រើប្រាស់សេវាកម្មមួយឈុត រយៈពេល ១ ម៉ោង៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes