ភ្នំពេញ៖ កម្ពុជាបច្ចុប្បន្ន មានការរីកចំរើន លើគ្រប់វិស័យគួរឲ្យ កត់សំគាល់ ។ រីឯវិស័យកែសម្ផស្ស និង រក្សារសម្រស់វិញ ក៏មានការរីកចំរើន ខ្លាំងក្លាណាស់ដែរ ។ មជ្ឈមណ្ឌលរក្សា សម្រស់លំដាប់ថ្នាក់ ពិភកលោកជាច្រើន បានបើកសាខានៅកម្ពុជា ព្រោងព្រាត ក្នុងនោះគេកត់សំគាល់ ឃើញមជ្ឈមមណ្ឌល កែសម្ផស្សធំពីរ គឺ AMED និង Wattisak ដែលបានបើកបម្រើអតិថិជន នៅក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងមានជំនឿទុកចិត្តខ្ពស់ ពីសំណាក់តារាល្បីៗ ទាំងក្នុងនិងក្រៅប្រទេស ផងដែរ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ មជ្ឈមណ្ឌលថែរក្សា សម្ផស្ស វុឌ្ឍីស័ក្តិ បានប្រារព្ធខួប១ឆ្នាំ ក្នុងការបើកសាខានៅកម្ពុជា ។ ក្នុងកម្មវិធីនោះ ក៏មានវត្តមាន បវរកញ្ញាឯក របស់ប្រទេសថៃជាច្រើនចូលរួម ដែលពួកគេត្រូវបាន ជ្រើសរើសយ៉ាង សម្រិតសម្រាំងបំផុត ទំរាំក្លាយជាកញ្ញាឯក របស់ប្រទេសថៃ ហើយពួកគេបាន ជ្រើសរើសមជ្ឈមណ្ឌល កែសម្ផស្ស Wattisak ជាដៃគូដ៏មានប្រសិទ្ធភាព សម្រាប់ថែរក្សាសម្រស់។
សូមទស្សនាសម្រស់បវរកញ្ញាឯក របស់ប្រទេសថៃ ដូចខាងក្រោម៖











ផ្តល់សិទ្ធិដោយ៖ ដើមអំពិល