ភ្នំពេញ ៖ បុរសជនជាតិចិន ៦នាក់  ត្រូវបានកម្លាំងនគរបាល  នាយកដ្ឋានប្រឆាំង  ភេរវកម្ម ក្រសួងមហាផ្ទៃ ចុះទៅបង្ក្រាប និងឃាត់ខ្លួន ក្រោយពីទទួលបានព័ត៌មានថា ពួកគេបានជួលផ្ទះវិឡាសម្រាប់ការភ្នាល់  ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណែត ព្រម ទាំង បានឃាត់ខ្លួនស្ដ្រីជនជាតិខ្មែរ៤នាក់ផង ដែរ ដែលបម្រើ និងជាចុងភៅឱ្យពួកគេ ។

ប្រតិបត្ដិការបង្ក្រាបនិងចាប់ខ្លួនជនជាតិចិនទាំង ៦នាក់ ដែលធ្វើឡើងក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្ដ្រ និងលោកឧត្ដមសេនីយ៍ទោ អ៊ី សុភី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃខាងលើនេះ បានធ្វើឡើងនៅផ្ទះវិឡាដែលពួកគេជួលលេខ ៣២ ផ្លូវលេខ ២៨២ សង្កាត់បឹង កេងកងទី១ ខណ្ឌចំការមននៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៣ នេះ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដែលចូលរួមក្នុងប្រតិបត្ដិការខាងលើនេះបានឱ្យដឹងថាការចាប់ខ្លួនជនជាតិចិនទាំង៦នាក់ អមដោយស្ដ្រីជនជាតិខ្មែរ ៤នាក់ ក្រោយពី សមត្ថកិច្ចបានទទួលព័ត៌មានសម្ងាត់ថា ពួកគេទាំងនេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ ល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធឺណែត ។

បើយោងតាមសមត្ថកិច្ច ក្រៅពីការ ឃាត់ខ្លួនពួកគេ សម្ភារៈមួយចំនួនទៀតដូចជាកុំព្យូទ័រជាដើម ត្រូវបាន រឹ អូស ។ បច្ចុប្បន្នបុរសជនជាតិចិនទាំង ៦នាក់ ត្រូវបាន បញ្ជូនខ្លួនទៅសួរនាំបន្ដទៀត នៅនាយកដ្ឋាន ប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃដើម្បី ចាត់ការតាមផ្លូវច្បាប់ ។

ក្រោយពីចុះបង្ក្រាប និង ចាប់ខ្លួនជនជាតិចិន នៅផ្ទះវិឡាខាងលើ កម្លាំងនគរបាល   ដឹកនាំដោយតំណាង អយ្យការដដែល  បានបន្ដប្រតិបត្ដិការចុះទៅឆែកឆេរ និង ចាប់ខ្លួនបន្ដទៀត នៅផ្ទះលេខ៤៨ ផ្លូវលេខ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល