ថ្មីៗនេះរថយន្តគំរូរបស់ក្រុមហ៊ុន Nissan ម៉ាក Extrem CUV ត្រូវបានដាក់តាំងបង្ហាញ នៅ Sao Paulo ប្រទេសប្រេស៊ីលដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងដ៏ទំនើប ហើយនិងភាពកាចសហាវរបស់វា។
រថយន្តត្រូវបានគេដាក់ឈ្មោះក្រៅថា “កូនសត្វសាហាវ” (Baby Beast) ដែលមានរូបរាង ប្រហាក់ប្រហែលនឹង រថយន្ត Range Rover Evoque។ ក្រុមហ៊ុន Nissan បាននិយាយថាការរចនាតួរថយន្តនេះ គឺត្រូវបានធ្វើឡើងឲ្យសក្តិសមទៅនឹងវប្បធម៌ និងទេសភាពដ៏ស្រស់ត្រកាលរបស់ប្រទេស ប្រេស៊ីល។
ការរចនារថយន្តគឺមានភាពរឹងមាំ ជាមួយនឹង កង់ដែលមានទំហំ ១៩អ៊ីង មានក្រឡេ៤។ ចំណែកឯដំបូលវិញមានគំនូសប្លែក ហើយការបំភ្លឺចង្កៀង ត្រូវបានបំពាក់ដោយអំពូល LEDs ។
Nissan Extrem CUV នៅជាគំរូរថយន្ត ដែលក្រុមហ៊ុនពុំទាន់សំរេចចិត្តថានឹងដាក់លក់នៅ ឡើយ៕




ដោយ៖ រិនដូ
ប្រភព៖ autoweek