យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះថា ត្រីទឹកសាបម៉្យាង ដែលមានឈ្មោះថា Piranha ត្រូវបានគេចាត់ទុកថា ជាត្រីដែលមានចង្កូមមុត និងសាហាវបំផុតក្នុងលោក។

យោងតាមការចេញផ្សាយរបស់ Journal Scientific Report បានអោយដឹងថា ត្រី Piranhaភាគច្រើនត្រូវបានគេជួបប្រទះ ក្នុងដងទន្លេ Amazon ប្រទេសប្រេស៊ីល។ ការប្រៀបធៀបចំពោះសត្វក្រពើ ត្រីឆ្លាម និង Piranha គេឃើញថា ត្រី Piranha គឺសត្វដែលមានការវាយប្រហារសន្ទប់ខ្លាំងៗទៅលើ ដៃគូរសត្រូវ ជាងសត្វកំណាចក្នុងទឹកគឺក្រពើ និងឆ្លាម។

ប្រវែងដងខ្លួននៅតូចរបស់វាអាចពី ២០-៣៧ សង់ទីម៉ែត្រ និងទម្ងន់ប្រហែលត្រីផ្ទស់ ត្រីរ៉ស់ធម្មតាតែនៅពេលដែលវាធំ វាអាចមានទង្ងន់ដល់ទៅ ៤០០ គឺឡូក្រាមឯណ្ណោះ។
ការរកឃើញ និងការស្រាវជា្រវនូវអ្វីៗ ដែលប្លែក គឺកត្ដាដ៏សំខាន់ សម្រាប់បង្ហាញអោយមនុស្សទូទៅបានដឹង និងមានការប្រុងប្រយ័ត្នជាមុន ចំពោះប្រភេទត្រីទាំងអស់នេះ៕
ដោយ៖ វត្ដីប្រភព៖ research