ចម្លែកៗ  ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ ​ ពីគេហទំព័រសារព័ត៌មានប្លែកបរទេសអោយដឹងថា Himazakura Lap  Pillow  គឺជាខ្នើយកើយ​  មានរាងជាភ្លៅនារី ពិតជាមានការពេញនិយម ក៏ដូចជា មានការគាំទ្រជាខ្លាំង នៅឯប្រទេសជប៉ុន ។

width=440

ជាការពិត     បើយោងតាមគេហទំព័​រ  ទិញឥវ៉ានអនឡាញ  ដ៏ល្បីមួយរបស់ប្រទេសជប៉ុនJapan Trend Shop    អោយដឹងថា  Himazakura  Lap  Pillow  គឺជាខ្នើយមួយ ដែលមានលក្ខណៈទន់ល្មើយគួរជាទីទាក់ទាញ ខណៈពេលដែលប៉ះវាទៅមានលក្ខណៈយឺតផងដែរជាជម្រើសដ៏ល្អក្នុងការទម្រេតក្បាលរបស់អស់លោក    នៅលើខ្នើយមួយនេះ ដើម្បីទទួលអារម្មណ៍មួយបានថា ពិតជាមានផាសុខភាព ដូចទៅនឹងទម្រេតលើភ្លៅអ្នកម្តាយ ក៏ដូចជាភរិយាជាទីស្រឡាញ់ដូច្នេះដែរ។

width=439

ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីមានការដាក់តាំងលក់ពីសំនាក់ក្រុមហ៊ុន Trane Corporation ដោយមានការផ្សព្វផ្សាយ ថាវាគឺជាគ្រឿងប្រដាប់ប្រដាប្រើប្រាស់សម្រាប់ក្រុមមនុស្សឯកោ ខ្នើយមួយនេះ ពិតជាទទួលបានការបញ្ជាទិញ និងគាំទ្រជាខ្លាំង ជាពិសេសពីសំណាក់អតិថិជនឯកោ (Lonely Shoper) ហើយគេអាចរកជាវបាននៅលើគេហទំព័រកុម្ម៉ងទិញឥវ៉ានអនឡាញ Japan Trend Shop និង Amazon Japan

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទើបតែកើតឡើង មាននៅខាងក្រោម ៖

- យុវតីវ័យ ២០ ឆ្នាំ​ ត្រូវបានឆ្លាមសមុទ្រ  វាយប្រហារដាច់ដៃស្តាំ  ខណៈនេះ​ បានស្លាប់បាត់ទៅហើយ- ខ្លោចចិត្ត ៖ ១៦ នាក់រងរបួស ខណៈ ៣៧ នាក់ស្លាប់ ក្រោយរថយន្តប៊ើស បោលចូលជ្រោះជ្រៅ ជម្រៅ ៦០ ម៉ែត្រ- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំសាន្តរបស់ខ្លួន

ដោយ ៖ រិទ្ធីប្រភព ៖ Odd