រាជធានីភ្នំពេញ ៖អ្នកធ្វើដំណើរតាមដងផ្លូវ មានការភ្ញាក់ផ្អើលជាមួយនឹងប្រអប់កាដូពណ៌ក្រហមដ៏ធំនៅតាមវិថី សម្តេចប៉ាន ព្រះស៊ីសុវត្ថ និងមហាវិថីសហព័ន្ធរុស្សី។ ប្រអប់កាដូដ៏ធំនេះគឺជាទូម៉ាស៊ីនATM ដែលជាតំណាងអំណោយឆ្នាំថ្មីរបស់ធនាគារ CIMB ដែលនាពេលថ្មីៗនេះបានធ្វើការណែនាំជូនអតិថិជនរបស់ខ្លួននូវសេវាកម្មថ្មី ហៅថា Regional ATM Link ដែលអនុញ្ញាតិអោយអតិថិជនទាំងអស់ប្រើកាតATM របស់ខ្លួនសម្រាប់ពិនិត្រសមតុល្យ និងដកប្រាក់ដោយឥតគិតថ្លៃតាមបណ្តាញម៉ាស៊ីនATM ជាង 4800 នៅក្នុងតំបន់អាស៊ាន។

លោកស្រីហេង ធីតា ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារស៊ីអាយអិមប៊ីបានមានប្រសាសន៍អោយដឹងថា<<ធនាគារ CIMBបានខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនដល់អតិថិជនរបស់យើងនូវដំណោះស្រាយលើបញ្ហាហិរញ្ញវត្ថុទាំងឡាយមិនថានៅក្នុងប្រទេសកម្ពុជា ឬក្នុងតំបន់អាស៊ាន។ យើងយល់ច្បាស់ពីតម្រូវរបស់អតិថិជនដែលធ្វើដំនើរនៅក្នុងតំបន់អាស៊ានដែលគាត់ត្រូវយកប្រាក់សុទ្ធទៅជាមួយ ឬត្រូវចំណាយលើការប្រើប្រាស់ក្រេឌីតកាត ទើបយើងធ្វើការពង្រីកសេវាកម្មនេះសម្រាប់ផ្តល់ជូនដល់គាត់នូវសុវត្ថិភាពនិងភាពងាយស្រួល។ ជាមួយកាតATMរបស់CIMB ឥលូវអតិថិជនទាំងអស់របស់ធនាគារ CIMB អាចដកប្រាក់ពីបណ្តាញម៉ាស៊ីនATM ជាង4800 នៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី និងប្រទេសថៃដោយឥតគិតថ្លៃ។>>
បន្ថែមលើនេះទៅទៀត សេវាកម្ម Regional ATM Link របស់ធនាគារ CIMB ក៏ធ្វើការផ្តល់នូវការប្តូរប្រាក់ដោយស្វ័យប្រវត្តនៅពេលអតិថិជនធ្វើការដក់ប្រាក់។ លោកស្រីហេង ធីតាបានពន្យល់អោយដឹងថា <<ធនាគារ CIMB ក៏ដឹងច្បាស់ពីផលលំបាករបស់អតិថិជនដែលត្រូវស្វែងរកកន្លែងប្តូរប្រាក់ និងការដែលទទួលបានអត្រាប្តូរប្រាក់ទាប ដូច្នេះធនាគារ CIMBក៏បានរួមបញ្ចូលនូវសេវាកម្មប្តូរប្រាក់ដោយស្វ័យប្រវត្ត នេះមានន័យថាអតិថិជនអាចទទួលបាននូវរូបីយប័ណ្ណរបស់ប្រទេសដែលគាត់ធ្វើប្រតិបត្តការដកប្រាក់ភ្លាមៗ ហើយអត្រាប្តូរប្រាក់ដែលយើងផ្តល់ជូននោះ គឺជាអត្រាដែលទាបជាងគេមួយនៅក្នុងប្រទេសផងដែរ។>> លោកស្រីក៏បានបន្ថែមផងដែរថា <<បន្ទាប់ពីធ្វើការពង្រីកសាខាបន្ថែមចំនួនបួននៅចុងឆ្នាំ២០១២ កន្លងមកនេះ ធនាគារ CIMB បានធ្វើការណែនាំជូន នូវសេវកម្ម និងផលិតផលថ្មីៗសម្រាប់ផ្តល់នូវភាពងាយស្រួលបន្ថែមដល់អតិថិជនរបស់ខ្លួននូវដំណោះស្រាយផ្នែកសេវាកម្មធនាគារក្នុងស្រុកក៏ដូចជាក្នុងតំបន់អាស៊ាន។
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាជាផ្នែកមួយនៃ ស៊ីអាយអិមប៊ីគ្រូប។ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ីផ្តល់ជូននូវសេវាកម្ម និងផលិតផលជាច្រើនពីធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម និងធនាគារបម្រើការប្រើប្រាស់សម្រាប់អាជីវករ និងបុគ្គលទាំងឡាយដែលជាជនជាតិខ្មែរ ក៏ដូចជាជនបរទេស។
ស៊ីអាយអិមប៊ីគ្រូប គឺជាស្ថាប័នសេវាហិរញ្ញវត្ថុដ៏ធំទីពីរនៅប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារសាកលនេះបាននឹងកំពុងផ្តល់នូវសេវាកម្មប្រតិបត្តិការធនាគារបម្រើការប្រើប្រាស់ ធនាគារវិនិយោគ ធនាគារអ៊ីស្លាមិក គ្រប់គ្រងទ្រពសកម្ម ផលិតផលធានារ៉ាប់រង និងសេវាកម្មផ្សេងៗទៀត។ ស៊ីអាយអិមប៊ីគ្រូប មានទីស្នាក់ការធំនៅទីក្រុងកូឡាឡាំពួរ ហើយបច្ចុប្បន្ននេះមានសាខាធំៗចំនូន៨ នៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី សឹង្ហបូរី ឥណ្ឌូនេស៊ី ថៃឡង់ដ៏ កម្ពុជា ប្រ៊ុយណេ វៀតណាម និងភូមា)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ីគ្រូប មានការិយាល័យនៅប្រទេសចិន ហុងកុង បារ៉ែន ឥណ្ឌា ស្រីលង្កា សហរដ្ឋអាមេរិច និងចក្រភពអង់គ្លេស។
ស៊ីអាយអិមប៊ីគ្រូប មានបណ្តាញសាខាជាច្រើននៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ១.១១៧ ដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១។ ផ្នែកនៃធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ីគ្រូប បានលេចឡើងក្លាយជាធនាគារវិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាបន្តបន្ទាប់មកទៀតបានប្រកាសនៅការទិញយក ធនាគារវិនិយោគអាស៊ីប៉ាស៊ីហ្វិក និងប្រតិបត្តិការមូលធនសាច់ប្រាក់របស់ធនាគារ អប៊ីអេស (RBS) នាពេលថ្មីៗនេះ។
ស៊ីអាយអិមប៊ី ហ្គ្រូប ធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី អ៊ីស្លាមិក (CIMB Islamic)។ស៊ីអាយអិមប៊ី ហ្គ្រូប មានភាគហ៊ុន ៩៧.៩៣% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេស ឥណ្ឌូនេស៊ី និង ៩៣.១៥% នៅធនាគារស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅប្រទេស ថៃឡង់ដ៏។
ស៊ីអាយអិមប៊ី ហ្គ្រូប ត្រូវបានចុះផ្សាយភាគហ៊ុននៅលើទីផ្សារភាគហ៊ុន ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី ហ្គ្រូប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ វាមានតំលៃ ក្រុមហ៊ុននៅលើទីផ្សារភាគហ៊ុនប្រហែលនឹង ៥៥.៣ កោដ រីងហ្គីតម៉ាឡេស៊ី (RM 55.3 billion) គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១។ ស៊ីអាយអិមប៊ី ហ្គ្រូប មានបុគ្គលិកសរុបច្រើនជាង ៤០.០០០នាក់នៅក្នុងបណ្តាប្រទេសទាំង១៤។
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
លោក ហៃ ភិរម្យ
ផ្នែកទីផ្សារ និងទំនាក់ទំនង
ទូរស័ព្ទ៖ ៨៥៥ (០) ៧៧ ៧៧៧ ០៩៥
ទូរសារ៖ ៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីម៉ែល៖ phirum.hay@cimb.com.kh
ដោយ ៖ សីហា